ព័ត៌មានអន្តរជាតិ

ចិន ប្តេជ្ញា​ដោះស្រាយ​នយោបាយ ជុំវិញវិបត្តិ​អ៊ុយក្រែន

Photo by Zhang Yunbi/China Daily

ប៉េកាំង៖ តំណាងពិសេសរបស់រដ្ឋាភិបាលចិន ទទួលបន្ទុកកិច្ចការអឺរ៉ាស៊ី លោក លី ហ៊ុយ បានឲ្យដឹងថ្ងៃសុក្រនេះថា ប្រទេសចិន បានត្រៀមខ្លួនរួចជាស្រេច ដើម្បីបន្តដើរតួនាទីពិសេសរបស់ខ្លួន និងរួមចំណែកប្រាជ្ញា និងកម្លាំងរបស់ប្រទេសចិន ក្នុងការស្វែងរកដំណោះស្រាយ នយោបាយនៃវិបត្តិអ៊ុយក្រែន។ 

លោក លី បានធ្វើការកត់សម្គាល់នៅក្នុងសន្និសីទសង្ខេប ស្តីពីការទូតជុំទីពីរ ស្តីពីវិបត្តិអ៊ុយក្រែនទៅកាន់ បេសកជនការទូតប្រចាំប្រទេសចិន និងអ្នកតំណាងសារព័ត៌មានចិន និងបរទេស។

ក្នុងអំឡុងពេលដំណើរទស្សនកិច្ច របស់គាត់ទៅកាន់ប្រទេសរុស្ស៊ី អ៊ុយក្រែន និងបណ្តាប្រទេសពាក់ព័ន្ធផ្សេងទៀតនៅអឺរ៉ុប លោក លី បានឲ្យដឹងថា លោកមានការផ្លាស់ប្តូរស៊ីជម្រៅ ជាមួយគ្រប់ភាគីអំពីរបៀប ដើម្បីសម្រេចបាននូវបទឈប់បាញ់ដំបូង និងលើកកម្ពស់ការដោះស្រាយនយោបាយនៃវិបត្តិ។

លោកបានលើកឡើងថា “ភាគីទាំងអស់ពេញចិត្តចំពោះកិច្ចខិតខំប្រឹងប្រែង សម្របសម្រួលរបស់ប្រទេសចិន ហើយរំពឹងថាប្រទេសចិន នឹងដើរតួក្នុងន័យស្ថាបនាកាន់តែច្រើន” ដោយបន្ថែមថា ពួកគេយល់ស្របថា ប្រទេសចិន ក្នុងនាមជាសមាជិកអចិន្ត្រៃយ៍ នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងជាមិត្តរួមរបស់រុស្ស៊ី និងអ៊ុយក្រែន អាចដើរតួរជា  តួនាទីសម្របសម្រួល និងបញ្ជូនព័ត៌មានរវាងប្រទេសទាំងពីរ និងភាគីផ្សេងទៀត ដើម្បីជំរុញគ្រប់ភាគីក្នុងការស្វែងរកមូលដ្ឋានរួម ខណៈពេលដែលរក្សាការខ្វែងគំនិតគ្នា បង្កើតការឯកភាពគ្នា និងជួយជំរុញលក្ខខណ្ឌអំណោយផលបន្ថែមទៀត សម្រាប់ការចរចាសន្តិភាព៕

ប្រែសម្រួល ឈូក បូរ៉ា

To Top