ព័ត៌មានអន្តរជាតិ

ប្រេសិតពិសេសអង្គការ សហប្រជាជាតិ ចោទប្រកាន់អ៊ីស្រាអ៊ែល អំពីសកម្មភាព ប្រល័យពូជសាស

Xinhua

បរទេស ៖ យោងតាមរបាយការណ៍ របស់លោកស្រី Francesca Albanese អ្នករាយការណ៍ពិសេស របស់ក្រុមប្រឹក្សា សិទ្ធិមនុស្សអង្គការសហប្រជាជាតិ បានឱ្យដឹងថា សកម្មភាព របស់អ៊ីស្រាអែលនៅហ្គាហ្សា មានលក្ខណៈគ្រប់គ្រាន់ ជាការប្រល័យពូជសាសន៍ នៅលើមូលដ្ឋានយ៉ាង ហោចណាស់៣ចំណុច។

លោកស្រីAlbanese គ្រោងនឹងបង្ហាញរបាយការណ៍ របស់នាងទៅក្រុមប្រឹក្សានៅថ្ងៃអង្គារ ។ ក្រុមដែលគាំទ្រអ៊ីស្រាអែល UN Watch បានទទួលច្បាប់ ចម្លងជាមុន នៃឯកសារនេះ ហើយបានបង្ហោះ វាតាមអ៊ីនធឺណិត ដោយចោទប្រកាន់នាងថា ប្រឆាំងនឹងពួកយូដា ។

នាងក៏បានចោទប្រកាន់ទៀត ដែរថាអ៊ីស្រាអែល បានបំផ្លាញតំបន់ហ្គាហ្សា ក្នុងរយៈពេល ៥ខែកន្លងមកនេះ ដោយបានសម្លាប់ជនជាតិ ប៉ាឡេស្ទីនជាង៣ម៉ឺននាក់ ដោយបានបំផ្លាញ៧០ភាគរយ នៃតំបន់លំនៅដ្ឋាន និង ៨០ភាគរយនៃអ្នករស់នៅជុំវិញនោះ។

យោងតាមលោកស្រី Albanese ដដែលបានឲ្យដឹងទៀតថា យោធាអ៊ីស្រាអែល បានចាត់ទុក តំបន់ហ្កាហ្សាទាំងអស់ថា ជាភេរវករ ឬគាំទ្រភេរវករ ដែលមានន័យថា ចាំបាច់តំបន់នេះ ត្រូវតែគ្មានជនជាតិប៉ាឡេស្ទីនណាម្នាក់ ឬមានន័យថា ជាកន្លែងដែលមានសុវត្ថិភាព តាមនិយមន័យដែលគេបានដាក់៕

ប្រែសម្រួល៖ស៊ុនលី

To Top