ព័ត៌មានអន្តរជាតិ

អ៊ុយក្រែន បើកការវាយប្រហារចុងក្រោយមួយ ដោយដ្រូនធ្វើឲ្យរបួស សិស្សបរទេសជាច្រើននាក់

RT News

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក របស់យោធាអ៊ុយក្រែននៅជិតទីក្រុង Elabuga របស់រុស្ស៊ីកាលពីថ្ងៃអង្គារ បានធ្វើឱ្យសិស្សមកពីបរទេសចំនួន ប្រាំបីនាក់រងរបួសហើយ
អ្នក​ដែល​រង​គ្រោះ​ដោយ​ការ ​វាយ​ប្រហារ​ទាំង​អស់​កំពុង​សិក្សា ​នៅ​មហាវិទ្យាល័យ​បច្ចេកទេស​ នេះ​បើ​យោង​តាម​អាជ្ញាធរ​សុខាភិបាល​ក្នុង​តំបន់។

សេវាសារព័ត៌មានរបស់ប្រធានាធិបតីនៃតំបន់ Tatarstan បានបញ្ជាក់ប្រាប់សារព័ត៌មានរុស្ស៊ី ជាច្រើនកាលពីថ្ងៃពុធថា អន្តេវាសិកដ្ឋានមហាវិទ្យាល័យនៅ Alabuga Polytech ក្នុងតំបន់សេដ្ឋកិច្ចពិសេសរបស់ទីក្រុង ត្រូវបានវាយប្រហារដោយ ដ្រូនរបស់កងម្លាំងអ៊ុយក្រែន។

ការ​វាយ​ប្រហារ​នេះ​បាន​ធ្វើ​ឱ្យ​ មនុស្ស​សរុប​១៤​នាក់ ​រង​របួសដោយក្នុងនោះមានពលរដ្ឋនៃប្រទេសរុស្ស៊ី កៀហ្ស៊ីស៊ីស្ថាន ស្រីលង្កា ហ្ស៊ីមបាវ៉េ រវ៉ាន់ដា កុងហ្គោ កេនយ៉ា នីហ្សេរីយ៉ា និងស៊ូដង់ខាងត្បូងផងដែរដែល ស្ថិតក្នុងចំណោមពួកគេ។ ដោយឡែកមនុស្ស​ប្រាំមួយ​នាក់​កំពុង​សម្រាក​ព្យាបាល ​នៅ​មន្ទីរពេទ្យ​ដោយ​មាន​របួស​មិន​គំរាមកំហែង​ អាយុជីវិត​ហើយនៅសល់ត្រូវបានអនុញ្ញាតិឲ្យ ត្រឡប់ទៅកន្លែងស្នាក់នៅវិញ។

គួរឲ្យដឹងដែរថាតំបន់សេដ្ឋកិច្ចពិសេស Alabuga ដែលស្ថិតនៅចម្ងាយប្រហែល ១០គីឡូម៉ែត្រពីទីក្រុង Elabuga ផ្តល់លក្ខខណ្ឌពិសេសសម្រាប់អាជីវកម្ម ដូចជាការលើកលែងពន្ធ និងជាសង្កាត់មួយក្នុងចំណោម ស្រុកចាស់ជាងគេនៅក្នុងប្រទេសរុស្ស៊ីហើយ វាក៏ជាមជ្ឈមណ្ឌលផលិត រថយន្តដ៏ធំមួយផងដែរ៕

ប្រែសម្រួល៖ ស៊ុន លី

To Top