ព័ត៌មានអន្តរជាតិ

Update៖ ចំនួនអ្នកស្លាប់កើនដល់ ៩នាក់ ខណៈអ្នករងរបួសមានរហូតដល់ជាង ១.០០០នាក់ នៅក្នុងហេតុការណ៍គ្រោះរញ្ជួយដីនៅកោះតៃវ៉ាន់

AFP

តៃប៉ិ៖ យ៉ាងហោចណាស់មានមនុស្សចំនួន ៩នាក់បានស្លាប់ និងជាង១.០០០នាក់បានរងរបួសកាលពីថ្ងៃពុធ ដោយសារគ្រោះរញ្ជួយដីដ៏ខ្លាំងមួយនៅកោះតៃវ៉ាន់ ដែលបានបំផ្លាញអគាររាប់សិបខ្នង និងបានជំរុញឱ្យមានការព្រមាន អំពីរលកយក្សស៊ូណាមិ ដែលលាតសន្ធឹងទៅដល់ប្រទេសជប៉ុន និងហ្វីលីពីន ។

គ្រោះរញ្ជួយដីកម្រិត៧,៤រ៉ិចទ័រ បានវាយប្រហារនៅឆ្នេរសមុទ្រមុនម៉ោង ៨ព្រឹកម៉ោងក្នុងស្រុក ។ ទីភ្នាក់ងារស្ទង់ទិន្នន័យ និងភូមិសាស្ត្រសហរដ្ឋអាមេរិក ហៅកាត់ (USGS) ដែលមានចំណុចកណ្តាល ១៨គីឡូម៉ែត្រភាគខាងត្បូងនៃទីក្រុង Hualien របស់កោះតៃវ៉ាន់ក្នុងជម្រៅ៣៤,៨គីឡូម៉ែត្រ ។

ក្រុមមន្ត្រីបានឲ្យដឹងថា វាគឺជាព្យុះដែលមានកម្លាំងខ្លាំងបំផុត ដែលបានអង្រួនមកលើដែនកោះនេះ ក្នុងរយៈពេលយ៉ាងហោចណាស់២៥ឆ្នាំ ខណៈដែលពួកគេបានព្រមានពី គ្រោះរញ្ជួយបន្ថែមទៀតនៅថ្ងៃខាងមុខ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top