ព័ត៌មានអន្តរជាតិ

មនុស្សដែលមានអាយុច្រើនជាងគេបំផុត ក្នុងពិភពលោក ១១៤ឆ្នាំ ទទួលមរណភាព

រូបភាពពី៖​ AFP

បរទេស៖ យោងតាមមន្ត្រីក្នុងតំបន់បានឲ្យដឹងថា បុរសចំណាស់ជាងគេបំផុតលើ គឺលោក Juan Vicente Perez Mora បានទទួលមរណភាពក្នុងអាយុ ១១៤ឆ្នាំ កាលពីថ្ងៃអង្គារ ក្នុងប្រទេសវេណេស៊ុយអេឡា។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ បានឱ្យដឹងថា កសិករចូលនិវត្តន៍ លោក Juan Vicente Perez Mora បានក្លាយជាបុរសដែលមានអាយុច្រើនជាងគេក្នុងឆ្នាំ ២០២០ ហើយត្រូវបានទទួលស្គាល់ជាផ្លូវការដោយ Guinness World Records ក្នុងឆ្នាំ២០២២ នៅពេលគាត់មានអាយុ ១១២ ឆ្នាំ។

លោក Perez បានស្លាប់ពីរខែ មុនថ្ងៃខួបកំណើតគម្រប់ ១១៥ឆ្នាំរបស់គាត់នៅក្នុងរដ្ឋ Tachira ប្រទេស វ៉េណេស៊ុយអេឡា, នេះបើយោងតាមអភិបាល គឺលោក Freddy Bernal ។

ប្រធានាធិបតីវេណេស៊ុយអេឡា លោក Nicolas Maduro បានអត្ថាធិប្បាយអំពីការស្លាប់របស់គាត់ដោយនិយាយថា “Juan Vicente Perez Mora បានឆ្លងកាត់ពេលយ៉ាងយូរនៅអាយុ ១១៤ ឆ្នាំ” ។

សូមជម្រាបថា លោក Juan Vicente Perez Mora កើតនៅទីក្រុង El Cobre ក្នុងរដ្ឋ Andean នៃរដ្ឋ Tachira ប្រទេស វ៉េណេស៊ុយអេឡា នៅថ្ងៃទី ២៧ ខែឧសភា ឆ្នាំ ១៩០៩ ហើយជាកូនទីប្រាំបួនក្នុងចំណោមកូនដប់នាក់។ កសិកររូបនេះត្រូវបានគេស្គាល់ថាជា Tio Vicente បានចាប់ផ្តើមធ្វើការតាំងពីអាយុ ៥ ឆ្នាំជាមួយឪពុក និងបងប្អូនរបស់គាត់ ដោយជួយក្នុងការប្រមូលផលអំពៅ និងកាហ្វេ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍ឆ្នាំ ២០២២ ដោយ Guinness World Records ៕ ប្រែសម្រួលៈ ណៃ តុលា

To Top