ព័ត៌មានអន្តរជាតិ

បក្សកាន់អំណាចជប៉ុន ដាក់​ទណ្ឌកម្ម​សមាជិក​៣៩​នាក់​ជុំវិញ​រឿង​អាស្រូវ​មូលនិធិនយោបាយ និងជំរុញ​ឲ្យ ២​នាក់​ចាក​ចេញពី​បក្ស​

រូបភាពពី៖​ Kyodo

តូក្យូ៖ គណបក្សប្រជាធិបតេយ្យសេរី ដែលកំពុងកាន់អំណាចរបស់ប្រទេសជប៉ុននៅថ្ងៃព្រហស្បតិ៍នេះបានដាក់ទណ្ឌកម្មសមាជិកចំនួន ៣៩នាក់ជុំវិញរឿងអាស្រូវមូលនិធិនយោបាយ រួមទាំងការជំរុញឱ្យអ្នកដែលមានទោសធ្ងន់ពីរនាក់ចាកចេញពីគណបក្ស។

ការសម្រេចចិត្តរបស់គណៈកម្មាធិការវិន័យរបស់បក្ស LDP ធ្វើឡើងបន្ទាប់ពីបក្សពួករបស់ខ្លួនមួយចំនួន រួមទាំងអតីតនាយករដ្ឋមន្ត្រីលោក ស៊ីនហ្សូ អាបេ ត្រូវបានគេរកឃើញថាបានធ្វេសប្រហែសក្នុងការរាយការណ៍ទាំងស្រុងពីប្រាក់ចំណូលពីគណបក្សរៃអង្គាសប្រាក់អស់ជាច្រើនឆ្នាំ ដោយទឹកប្រាក់រាប់រយលានយ៉េនបានប្រគល់ទៅឱ្យវិញ ពីសមាជិកដែលបានលក់សំបុត្រចូលរួមព្រឹត្តិការណ៍នាពេលកន្លងមក។

នាយករដ្ឋមន្ត្រីលោក ហ្វូមីអូ គីស៊ីដា ដែលដឹកនាំបក្ស LDP សង្ឃឹមថា ជំហាននឹងអនុញ្ញាតឱ្យគណបក្សនេះ ដើរចេញពីរឿងអាស្រូវ មុនពេលដែលគាត់ទៅបំពេញទស្សនកិច្ចនៅសហរដ្ឋអាមេរិកនៅសប្តាហ៍ក្រោយ ដើម្បីពិភាក្សាជាមួយប្រធានាធិបតីអាមេរិកលោក ចូ បៃដិន ជាមួយនឹងយុទ្ធនាការផ្លូវការ សម្រាប់ការបោះឆ្នោតបីអាណត្តិក្នុងសភា ដែលនឹងបិទបញ្ចប់នៅសប្តាហ៍បន្ទាប់។

ប៉ុន្តែអ្នកតំណាងរាស្រ្តគណបក្សប្រឆាំងឲ្យដឹងថា ការស៊ើបអង្កេតរបស់គណបក្សនេះបានបរាជ័យក្នុងការបំភ្លឺការពិតជុំវិញមូលនិធិ ដែលខ្វះខាត ហើយគ្រោងនឹងទាមទារឱ្យមានការត្រួតពិនិត្យបន្ថែមទៀត ខណៈដែលការដាក់ទណ្ឌកម្មក៏អាចទាញប្រតិកម្មពីសមាជិក LDP ដែលយល់ថាវាអយុត្តិធម៌ផងដែរ។

អតីតរដ្ឋមន្ត្រីក្រសួងអប់រំ លោក Ryu Shionoya ដែលជាមេដឹកនាំនៃបក្សពួកលោក អាបេ និងលោក Hiroshige Seko អតីតអគ្គលេខាធិការបក្ស LDP នៅក្នុងសភា ដែលជាសមាជិកជាន់ខ្ពស់នៃបក្សលោក អាបឹ ផងដែរនោះ ត្រូវបានណែនាំឲ្យចាកចេញពីបក្ស ដែលជាលើកទីពីរចំពោះការពិន័យធ្ងន់ធ្ងរបំផុតក្នុងចំណោមជំហានដាក់ទណ្ឌកម្មទាំង៨ របស់ភាគីបន្ទាប់ពីការបណ្តេញចេញ៕ ប្រែសម្រួល ឈូក បូរ៉ា

To Top