ព័ត៌មានអន្តរជាតិ

លោក Trump អះអាងថាបើលោក នៅជាមេដឹកនាំអាមេរិក នោះលោកអាចព្រមានរុស្ស៊ីជាមុនហើយ ចំពោះហេតុការណ៍ភេវរកម្ម

RT News

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា លោកនឹងជូនដំណឹងដោយផ្ទាល់ ដល់ប្រធានាធិបតីរុស្ស៊ី លោក Vladimir PUtin អំពីការវាយប្រហារភេរវកម្ម ដ៏មានសក្តានុពលលើសាលតន្ត្រី Crocus នៃទីក្រុងមូស្គូ ប្រសិនបើលោកស្ថិតក្នុង ទីតាំងដើម្បីធ្វើដូច្នេះ។

លោក Trump បានធ្វើការកត់សម្គាល់នេះ នៅក្នុងបទសម្ភាសន៍ជាមួយពិធីករវិទ្យុអាមេរិក Hugh Hewitt កាលពីថ្ងៃព្រហស្បតិ៍ដោយ អ្នកកាសែតបានអះអាង ទីក្រុងវ៉ាស៊ីនតោន ដឹងរួចមកហើយថា ការវាយប្រហារនៅទីក្រុងមូស្គូ កាលពីសប្តាហ៍មុននឹងកើតឡើង ហើយបានសម្តែងការងឿងឆ្ងល់ថា ហេតុអ្វីប្រធានាធិបតីសហរដ្ឋអាមេរិក Joe Biden មិនបានទូរស័ព្ទទៅលោក Putin ដើម្បីជូនដំណឹង។

លោក Hewitt បានសួរសំណួរនេះទៅកាន់ អតីតប្រធានាធិបតីលោក Trump ថាតើលោកនឹងព្រមានមេដឹកនាំរុស្ស៊ី ដោយផ្ទាល់អំពីផែនការភេរវកម្មដែរឬទេ ហើយជាការឆ្លើយតបលោក Trump បានបញ្ជាក់ថា៖ ខ្ញុំនឹងហៅទៅគាត់។ ខ្ញុំនឹងប្រាប់គាត់ឱ្យដឹងជាមុនប្រាកដណាស់។

រំលឹកឡើងវីញដែរថាកាលពីថ្ងៃទី ២២ខែមីនា ខ្មាន់កាំភ្លើង ៤នាក់បានសម្រុកចូលកន្លែងប្រគុំតន្ត្រី Crocus City Hall នៅខាងក្រៅទីក្រុងមូស្គូ ដោយបានបន្តការបាញ់ប្រហារ និងដុតអគារដែលជាលទ្ធផល យ៉ាងហោចណាស់មនុស្ស១៣៣នាក់ រួមទាំងកុមារ៦នាក់ ត្រូវបានសម្លាប់នៅក្នុងការសម្លាប់រង្គាល និងជាង៥០០នាក់បានរងរបួស៕

ប្រែសម្រួល៖ ស៊ុន លី

To Top