ព័ត៌មានអន្តរជាតិ

រដ្ឋាភិបាលថៃ ឱ្យប្រជាជននៅខេត្ត ជាប់ទន្លេមេគង្គប្រុងប្រយ័ត្ន បន្ទាប់ពីអាស៊ីដជាង ៣០តោន ហូរចូលទន្លេមេគង្គ ពីប្រទេសឡាវ

Pattanapong Sripiachai

បរទេស៖ រដ្ឋាភិបាលថៃ កំពុងតាមដានការបំពុល ដោយសារតែអាស៊ីតស៊ុលហ្វួរីក ហូរចូល ទៅក្នុងទន្លេមេគង្គពីខាងព្រំដែន ប្រទេសឡាវ ។

យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ របស់ថៃ ចេញផ្សាយកាលពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៤ បានឱ្យដឹងថា ប្រជាជនក្នុងតំបន់ក្នុងខេត្តចំនួន៧ជាប់មាត់ទន្លេ ក៏ត្រូវបានព្រមានឱ្យរក្សាការប្រុងប្រយ័ត្នចំពោះការលេចធ្លាយសារធាតុគីមី ដែលរំពឹងថា នឹងទៅដល់ប្រទេសថៃនៅសប្តាហ៍ក្រោយ។

ការបំពុលនេះបានកើតឡើងនៅទីក្រុងហ្លួងប្រាបាង ប្រទេសឡាវ ជាកន្លែងដែលឡានដឹកទំនិញផ្ទុកអាស៊ីតជាង ៣០ តោនបានក្រឡាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍កាលពីថ្ងៃពុធ ដែលបណ្តាលឱ្យទឹកអាស៊ីតបានលេចធ្លាយចូលទៅក្នុងទន្លេ ណាមខាន់ ដែលហូរទៅកាន់ទន្លេមេគង្គ។

ការិយាល័យធនធានទឹកជាតិ បានជូនដំណឹង ដល់ខេត្តចំនួន៧ នៅតាមដងទន្លេមេគង្គ ត្រូវតាមដានគុណភាព ទឹកទន្លេដែលហូរកាត់ខេត្តទាំងនោះ បន្ទាប់ពីមានឧបទ្ទវហេតុលេចធ្លាយអាស៊ីដ ក្នុងប្រទេសឡាវកើតឡើង៕
ប្រែសម្រួលៈ ណៃ តុលា

To Top