ព័ត៌មានអន្តរជាតិ

មូលដ្ឋាន​យោធា​អ៊ីរ៉ាក់​ចំនួនពីរ រងការទម្លាក់​គ្រាប់​បែក​ដោយ​យន្តហោះ​មិន​ស្គាល់ មុខ​នៅ​ជិត​ទីក្រុង​បាកដាដ

IANS

បាកដាដ៖ ប្រភពពីក្រសួងមហាផ្ទៃមួយបានប្រាប់ស៊ីនហួថា មូលដ្ឋានយោធាអ៊ីរ៉ាក់ចំនួនពីរត្រូវបានទម្លាក់គ្រាប់បែក នៅពាក់កណ្តាលអធ្រាត្រថ្ងៃសៅរ៍ដោយយន្តហោះមិនស្គាល់អត្តសញ្ញាណនៅក្នុងខេត្ត Babil ភាគខាងត្បូងនៃទីក្រុងបាកដាដ។

ប្រភពបានឲ្យដឹងថា ការវាយប្រហារតាមអាកាសត្រូវបានធ្វើឡើងដោយយន្តហោះដ្រូន និងបានកំណត់គោលដៅមូលដ្ឋានចំនួនពីរ ដែលជាកម្មសិទ្ធិរបស់កងកម្លាំងទាហានប៉ារ៉ាអ៊ីរ៉ាក់ Hashd Shaabi នៅក្នុងតំបន់ Mahawil ភាគខាងជើងនៃខេត្ត Babil ដោយមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែម។

ប្រភពបានឲ្យដឹងថា មូលដ្ឋានមួយក្នុងចំណោមមូលដ្ឋានគោលដៅទាំងពីរ គឺជាឃ្លាំងអាវុធរបស់កងកម្លាំង Hashd Shaabi និងមួយទៀតជាទីស្នាក់ការរថក្រោះរបស់ពួកគេ។

ប្រភព​ដដែល​បាន​បន្ថែមទៀតថា មាន​ការ​ផ្ទុះ​ដែល​បាន​ឮ​នៅ​តំបន់ Madain ចម្ងាយ​ប្រហែល ៣០ គីឡូម៉ែត្រ​ភាគ​អាគ្នេយ៍​ទីក្រុង​បាកដាដ ប៉ុន្តែ​មិន​មាន​ព័ត៌មាន​ភ្លាមៗ​អំពី​ការ​បំផ្ទុះ​នេះ​ទេ៕

To Top