ព័ត៌មានអន្តរជាតិ

ក្រិកប្រកាសថា នឹងមិនផ្កត់ផ្គង់មីស៊ីល ទៅឲ្យអ៊ុយក្រែនឡើយ

AFP

បរទេស ៖ យោងតាមការចេញ ផ្សាយរបស់ RT នាយករដ្ឋមន្ត្រីក្រិក លោក Kyriakos Mitsotakis បាននិយាយថា រដ្ឋាភិបាលទី ក្រុងអាតែនដាច់ខាត នឹង មិនផ្គត់ផ្គង់ទីក្រុងគៀវ នូវប្រព័ន្ធការពារដែន អាកាស Patriot ដែលផលិត ដោយសហរដ្ឋអាមេរិកឬ S-300 ដែលរចនាដោយសូវៀត នោះទេ។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍កាលពីដើមសប្តាហ៍នេះថា ប្រទេសនេះអាចផ្តល់ឱ្យក្រុងគៀវនូវប្រព័ន្ធ Patriot យ៉ាងហោចណាស់មួយ បន្ទាប់ពីសម្ពាធពី EU និង NATO លើ រដ្ឋជាសមាជិក ដើម្បីបង្កើនការគាំទ្រ សម្រាប់អ៊ុយក្រែន ខណៈដែលប្រទេសនេះ ជួបប្រទះការខ្វះខាតប្រព័ន្ធ ការពារដែនអាកាស និងគ្រាប់បែក។

ទោះជាយ៉ាងណាក៏ដោយ នៅក្នុងបទសម្ភាសន៍ជាមួយ Iefimerida កាលពីថ្ងៃពុធលោក Mitsotakis បានបញ្ជាក់យ៉ាងច្បាស់ថា ការចែកចាយនឹងមិន កើតឡើងទេហើយ គាត់បាននិយាយថា ក្រិកនឹងមិនបញ្ជូន S-300 ឬ Patriot ទៅអ៊ុយក្រែនទេ ។

បន្ថែមពីនេះលោកក៏បានសន្យាថាក្រុងអាតែនបានគាំទ្រក្រុងកៀវ តាមមធ្យោបាយផ្សេងៗរួម ទាំងការផ្តល់អាវុធក្នុងអំឡុង ពេលមានជម្លោះជាមួយរុស្ស៊ី ហើយនឹងបន្តធ្វើដូច្នេះ ប្រសិនបើខ្លួនរកឃើញ សម្ភារៈលើសកំណត់ ៕

ប្រែសម្រួល៖ស៊ុនលី

To Top