ព័ត៌មានអន្តរជាតិ

រដ្ឋមន្រ្តីការបរទេសថៃ លាលែងពីតំណែង ក្រោយដឹងថា លោកនឹងបាត់បង់តំណែង ជាឧបនាយករដ្ឋមន្រ្តីក្នុងគណៈរដ្ឋមន្រ្តីថ្មី

Bangkok Post

បរទេស ៖ រដ្ឋមន្ត្រីក្រសួងការបរទេស របស់ថៃ លោក Parnpree Bahiddha-Nukara កាលពីថ្ងៃអាទិត្យត្រៀម នឹងលាលែង ពីមុខតំណែងគណៈរដ្ឋមន្ត្រី ទៅកាន់នាយករដ្ឋមន្ត្រីលោក សេដ្ឋា ថាវីស៊ីន បន្ទាប់ពីបញ្ជីរុះរើគណៈរដ្ឋមន្ត្រី បានមើលឃើញថា លោកបាត់បង់កៅអី ជាឧបនាយករដ្ឋមន្ត្រី។

យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ របស់ថៃ ចេញផ្សាយកាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤ បានឱ្យដឹងថា លោក Parnpree ធ្លាប់ធ្វើជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស មុនពេលមានការរុះរើគណៈរដ្ឋមន្ត្រី។ ក្នុងក្រុមថ្មីនេះ លោកត្រូវបានចាត់តាំងតែផ្នែកកិច្ចការបរទេសប៉ុណ្ណោះ។

ក្នុងលិខិតលាលែង ពីតំណែង ទៅនាយករដ្ឋមន្ត្រី លោក Parnpree បានបង្ហាញចេតនាចុះ ចេញពីមុខតំណែង ក្រសួងការបរទេស បន្ទាប់ពីលោកត្រូវបាន ដកចេញពីតំណែង ជាឧបនាយករដ្ឋមន្ត្រី។

លោក Parnpree សមាជិក នៃគណបក្សភឿថៃ ដែលកំពុងកាន់អំណាចបាននិយាយថា លោកជឿថាហេតុផល ដែលលោកត្រូវបានដកចេញ មិនមានពាក់ព័ន្ធនឹងការខ្វះខាត សមិទ្ធិផលនោះទេ ។ លោកបានរៀបរាប់ពីស្នាដៃ របស់លោកចាប់ តាំងពីលោកបានចូល បម្រើក្នុងគណៈរដ្ឋមន្ត្រីកាលពីឆ្នាំមុន ៕
ប្រែសម្រួលៈ ណៃ តុលា

To Top