ព័ត៌មានអន្តរជាតិ

សកម្មភាព «រដូវកាលភាពយន្ត ឯកសារចិន»ចាប់ដំណើរការ នៅប្រទេសហុងគ្រី

ខណៈពេលដែលលោកប្រធានរដ្ឋចិន Xi Jinping នឹងទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅប្រទេសហុងគ្រី នៅថ្ងៃទី ២៩ ខែមេសា តាមម៉ោងក្នុងតំបន់ សកម្មភាព«រដូវកាលភាពយន្ត ឯកសារចិន»ដែលរួមសហការរៀបចំ ដោយអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន និងស្ថានីយទូរទស្សន៍ ATV របស់ប្រទេសហុងគ្រី បានចាប់ដំណើរការនៅទីក្រុង Budapest ប្រទេសហុងគ្រី ។

ភាពយន្តឯកសារចំនួនជាង ១០ ដែលផលិតដោយអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន នឹងត្រូវចាក់ផ្សាយ នៅលើប្រព័ន្ធ ផ្សព្វផ្សាយហុងគ្រី ដើម្បីបង្ហាញពីកម្លាំងរស់រវើក របស់ប្រទេសចិនក្នុងយុគសម័យថ្មី ជូនចំពោះទស្សនិក ជនហុងគ្រី ក៏ដូចជានិទានរឿងរ៉ាវស្តីពីការផ្លាស់ប្តូរមិត្តភាព រវាងប្រជាជនចិននិងហុងគ្រី និងបង្ហាញពីចក្ខុវិស័យ ដ៏ល្អប្រសើរស្តីពីការយល់ដឹង និងរៀនសូត្រពីគ្នាទៅវិញទៅមក និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះរវាងប្រទេសទាំងពីរ។

លោក Shen Haixiong អនុរដ្ឋមន្ត្រីនៃក្រសួងឃោសនាការ នៃគណៈកម្មាធិការមជ្ឈិម បក្សកុម្មុយនីស្តចិន និងជាអគ្គនាយកអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន បានថ្លែងសុន្ទរកថា តាមប្រព័ន្ធវីដេអូ ដោយសង្ឃឹមថា ភាពយន្តឯកសារទាំងនេះដែលផលិត ដោយអគ្គស្ថានីយវិទ្យុនិង ទូរទស្សន៍មជ្ឈិមចិន នឹងជួយបង្កើនការយល់ដឹងនិងចំណង មិត្តភាពរវាង ប្រជាជនចិននិងហុងគ្រី ពង្រឹងបន្ថែមទៀត នូវមូលដ្ឋានគ្រឹះ នៃមតិសាធារណៈសម្រាប់ធ្វើកិច្ចសហប្រតិបត្តិការ ជាក់ស្តែងរវាងប្រទេសទាំងពីរ និងជំរុញការ កសាងសហគមន៍រួម វាសនារបស់មនុស្សជាតិ៕

To Top