ព័ត៌មានអន្តរជាតិ

F-16 នឹងធ្វើដំណើរ ទៅដល់ប្រទេសអ៊ុយក្រែន ក្នុងខែនេះ

រូបភាព៖ Afp

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT មន្ត្រីយោធាជាន់ខ្ពស់អ៊ុយក្រែន បាននិយាយថា យន្តហោះចម្បាំង F-16 ដែលផលិតដោយសហរដ្ឋអាមេរិក អាចចាប់ផ្តើម ធ្វើដំណើរមកដល់ ប្រទេសអ៊ុយក្រែន នៅក្នុងខែនេះហើយ ។

ថ្លែងតាមទូរទស្សន៍ជាតិ កាលពីថ្ងៃពុធ អ្នកនាំពាក្យកងទ័ពអាកាស អ៊ុយក្រែន លោក Ilya Evlash បានទស្សន៍ទាយថា ទីក្រុងកៀវអាចទទួលបាន យន្តហោះទំនើបដំបូងគេ បន្ទាប់ពីពិធីបុណ្យ Orthodox Easter ដែលត្រូវបានប្រារព្ធនៅថ្ងៃទី៥ខែឧសភាឆ្នាំនេះ។

ទោះ​ជា​យ៉ាង​ណា លោក​បាន​ព្រមាន​ កុំ​ឲ្យ​មាន​សង្ឃឹមខ្លាំងពេក ដោយលោកបានពោលថា៖ យើង​មិន​បាន​ទាយ​ពី​អនាគត​ទេ ព្រោះ​កាល​បរិច្ឆេទ​ត្រូវ​បាន​ផ្លាស់​ប្តូរ ​ច្រើន​ដងមកហើយប៉ុន្តែ ទាំងនោះហើយជាមូលហេតុ ដែលយើងកំពុងរង់ចាំ។

មន្ត្រីរូបនេះបានសង្កត់ធ្ងន់ថា ពេលវេលាសម្រាប់ការដឹកជញ្ជូន F-16 គឺចេញពីដៃរបស់អ៊ុយក្រែន ហើយថា យោធារបស់ទីក្រុងគៀវ នឹងធ្វើការជាមួយនឹងអ្វី ដែលវាត្រូវបានផ្តល់ឱ្យ។

រំលឹកដែរថាកាលពីខែមីនា រដ្ឋមន្ត្រីការពារជាតិហូឡង់ Kajsa Ollongren បាននិយាយថា យន្តហោះចម្បាំង F-16ក្រុមដំបូងនឹងមកដល់អ៊ុយក្រែនពី ប្រទេសដាណឺម៉ាកនៅរដូវក្តៅនេះ៕

ប្រែសម្រួល៖ស៊ុនលី

To Top