ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីបារាំងថា ការព្រមានពីការបញ្ជូនទាហាន លោកខាងលិច ទៅអ៊ុយក្រែន គឺជារឿងចាំបាច់

AFP

បរទេស៖ ប្រធានាធិបតីអាមេរិក លោក អេម៉ានុយអែល ម៉ាក្រុង បានអះអាងថា ការព្រមានរបស់បារាំង ក្នុងការដាក់ពង្រាយទ័ពនៅអ៊ុយក្រែន គឺចាំបាច់ ជា “ការអំពាវនាវជាយុទ្ធសាស្ត្រសម្រាប់សមភាគីរបស់ខ្ញុំ”។ លោក ម៉ាក្រុង ក៏បានអះអាងម្តងទៀតថា រុស្ស៊ីមិនគួរត្រូវបានអនុញ្ញាតឱ្យឈ្នះក្នុងជម្លោះនោះទេ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤ បានឱ្យដឹងថា មេដឹកនាំបារាំងរូបនេះ បានរំលឹកឡើងវិញនូវការប៉ុនប៉ងរបស់លោកក្នុងការប្រើវិធីសាស្រ្ត “ភាពមិនច្បាស់លាស់ជាយុទ្ធសាស្ត្រ” ចំពោះស្ថានភាពដោយរក្សាថា ជម្រើសនៃការដាក់ពង្រាយកងទ័ពគឺនៅស្ថិតនៅលើតុ។ លោកបានលើកឡើងជាលើកដំបូងបន្ទាប់ពី បារាំងបានធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំអន្តរជាតិស្តីពីប្រទេសអ៊ុយក្រែនក្នុងខែកុម្ភៈ។

លោក ម៉ាក្រុង បាននិយាយនៅក្នុងបទសម្ភាសន៍ ជាមួយកាសែត The Economist ដែលបានចេញផ្សាយកាល ពីថ្ងៃព្រហស្បតិ៍ថា “ប្រសិនបើរុស្ស៊ីឈ្នះនៅអ៊ុយក្រែន វានឹងមិនមានសន្តិសុខនៅក្នុងទ្វីបអឺរ៉ុបទេ” ។

លោក អេម៉ានុយអែល ម៉ាក្រុង បានអះអាងថា ការរារាំងដែលគេសន្មត់ថា ផលិតឡើងដោយការដាក់ពង្រាយសន្មត់ នៃកងទ័ពបារាំង គឺចាំបាច់ដើម្បីការពារជ័យជម្នះ របស់រុស្ស៊ី និងការពារការវាយប្រហារ នាពេលអនាគតលើ ប្រទេសផ្សេងទៀត ទោះបីជាទីក្រុងម៉ូស្គូបដិសេធថា ខ្លួនមិនមានចេតនាធ្វើដូច្នេះក៏ដោយ៕
ប្រែសម្រួលៈ ណៃ តុលា

To Top