ព័ត៌មានអន្តរជាតិ

អាមេរិក៖ សមាជិកគណបក្ស សាធារណរដ្ឋមួយចំនួន ចង់ដកប្រធានសភា ចេញពីតំណែង ដោយអះអាងថា បានក្បត់បក្ស

RT News

បរទេស៖ សមាជិកគណបក្ស សាធារណរដ្ឋមួយចំនួន នៅក្នុងសភាតំណាងរាស្រ្ត អាមេរិក ត្រូវបានគេរាយការណ៍ថា កំពុងសម្លឹងរកការបណ្តេញ ប្រធានសភា គឺលោក Mike Johnson ចេញពីតំណែង។ ពួកគេបានចោទប្រកាន់លោក Mike Johnson ថា បានក្បត់គណបក្ស ដោយព្រមព្រៀង ជាមួយគណបក្សប្រជាធិបតេយ្យ ដើម្បីអនុម័តសេចក្តីព្រាងច្បាប់ធំ ៗ រួមទាំងច្បាប់ចំណាយ យោធាបរទេសចំនួន ៩៥ពាន់លានដុល្លារ របស់ប្រធានាធិបតី Joe Biden ដែលរួមបញ្ចូលជំនួយ សម្រាប់អ៊ុយក្រែន អ៊ីស្រាអែល និង កោះតៃវ៉ាន់។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤ បានឱ្យដឹងថា តំណាងរដ្ឋ Georgia លោកស្រី Marjorie Taylor Greene បានប្រកាសកាលពីថ្ងៃពុធថា លោកស្រីនឹងត្រូវបង្ខំដើម្បីបោះឆ្នោតដកតំណែងប្រធានសភា ដោយលើកហេតុផលថា លោក “Mike Johnson មិនមានលទ្ធភាពក្នុងការងារនោះទេ។ គាត់បានបញ្ជាក់ម្តងហើយម្តងទៀត»។

លោកស្រីបាននិយាយថា “ខ្ញុំគិតថាសមាជិកសភាគ្រប់រូបចាំបាច់ត្រូវបោះឆ្នោត ហើយដកចេញដែលពួកគេអាច ហើយដូច្នេះនៅសប្តាហ៍ក្រោយ ខ្ញុំនឹងហៅចលនានេះឱ្យទំនេរ”។

លោកស្រី Taylor Greene ធ្លាប់បានគំរាមចាត់វិធានការប្រឆាំងនឹងលោក Johnson នៅពេលដែលសមាជិកសភា GOP ទាមទារឱ្យ សេតវិមាន ដោះស្រាយវិបត្តិព្រំដែន ភាគខាងត្បូង ជាលក្ខខណ្ឌ សម្រាប់ការគាំទ្រ របស់ពួកគេ ចំពោះសេចក្តីព្រាងច្បាប់ ជំនួយបរទេសរបស់លោក Biden ៕
ប្រែសម្រួលៈ ណៃ តុលា

To Top