ព័ត៌មានអន្តរជាតិ

វៀតណាម មានកំណត់ត្រា​ សីតុណ្ហភាពថយ ចុះនៅទូទាំងប្រទេស ខណៈនៅតំបន់អាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៏ មានរលកកម្តៅខ្លាំង

ប្រភព ៖ AFP

ហាណូយ៖ កំណត់ត្រាសីតុណ្ហភាព ជាង១០០កន្លែង បានធ្លាក់ចុះនៅទូទាំងប្រទេសវៀតណាមក្នុងខែមេសា ។ បើយោងតាមទិន្នន័យផ្លូវការ ខណៈដែលរលកកម្តៅដ៏សាហាវបានបោកបក់ នៅតំបន់អាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ ។

កម្តៅខ្លាំងបានបំផ្លិចបំផ្លាញតំបន់អាស៊ី ដោយរាប់ពីប្រទេសឥណ្ឌា ដល់ហ្វីលីពីននៅក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដែលបង្កឱ្យមានការស្លាប់ដោយសារជំងឺ ដាច់សរសៃឈាមក្នុងខួរក្បាល ការបិទសាលារៀន និងការអធិស្ឋានដោយអស់សង្ឃឹម សម្រាប់សុំទឹកភ្លៀងឲ្យមានភាពត្រជាក់ ។

អ្នកវិទ្យាសាស្ត្រ បានព្រមានជាយូរមកហើយថា ការប្រែប្រួលអាកាសធាតុដែលបង្កឡើង ដោយមនុស្សនឹងបង្កើតរលកកម្តៅកាន់តែញឹកញាប់ យូរ និងខ្លាំងបំផុត ។

បើយោងតាមទិន្នន័យ ដែលបានចេញផ្សាយកាលពីថ្ងៃសុក្រ ដោយមជ្ឈមណ្ឌលជាតិសម្រាប់ការព្យាករណ៍ ធនធានជលសាស្ត្រ បានឱ្យដឹងថា ប្រទេសវៀតណាម បានឃើញរលកនៃសីតុណ្ហភាពខ្ពស់ចំនួន៣នៅក្នុងខែមេសា ។

យោងតាមទិន្នន័យដែលបានចេញដោយមជ្ឈមណ្ឌលជាតិសម្រាប់ការព្យាករណ៍វារីអគ្គិសនីដោយបារតឡើងដល់កម្រិត៤៤អង្សាសេនៅក្នុងទីក្រុងចំនួន២កាលពីដើមសប្តាហ៍នេះ ។

សញ្ញាសម្គាល់នេះបានបញ្ជាក់ថា គឺទាបជាងបន្តិច សីតុណ្ហភាពខ្ពស់បំផុតមិនធ្លាប់មាននៅក្នុងប្រទេសវៀតណាម គឺ៤៤,២2 អង្សាសេកាលពីថ្ងៃទី៧ ឧសភាឆ្នាំមុន ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top