ព័ត៌មានអន្តរជាតិ

Update ៖ អ៊ីស្រាអ៊ែល បញ្ជាក់អំពីចំណាប់ខ្មាំង ត្រូវបានសម្លាប់ នៅតំបន់ហ្គាហ្សា

ប្រភព ៖ AFP

យេរ៉ូសាឡឹម៖ បុរសជនជាតិអ៊ីស្រាអ៊ែលម្នាក់ ដែលជាប់ជាចំណាប់ខ្មាំងនៅតំបន់ហ្គាហ្សា ចាប់តាំងពីការវាយប្រហារ របស់ក្រុមហាម៉ាស់ កាលពីថ្ងៃទី៧ ខែតុលា ត្រូវបានគេអះអាងថា បានស្លាប់បាត់បង់ជីវិត រដ្ឋាភិបាល និងនៅតំបន់ជាកន្លែង ដែលគាត់ធ្លាប់រស់នៅ បានបញ្ជាក់ឲ្យដឹងដូច្នេះកាលពីព្រឹកថ្ងៃសុក្រ ។

បុរសឈ្មោះ Dror Or អាយុ៤៩ឆ្នាំគឺជាចំណាប់ខ្មាំង ចុងក្រោយបង្អស់ ដែលត្រូវបានបញ្ជាក់ ដោយអ៊ីស្រាអ៊ែលថា បានស្លាប់បន្ទាប់ពីត្រូវ បានចាប់ខ្លួនក្នុងអំឡុងពេល នៃការវាយប្រហាររបស់ក្រុមហាម៉ាស់ ដែលបង្កឱ្យមានសង្រ្គាម ជាមួយអ៊ីស្រាអ៊ែល។

ឬត្រូវបានគេសម្លាប់ ហើយសាកសព របស់គាត់ត្រូវបានគេឃុំទុក ក្នុងតំបន់ហ្គាហ្សា ចាប់តាំងពីថ្ងៃទី៧ ខែតុលាមកម្ល៉េះ ។ វាជាសហគមន៍មួយក្នុងចំណោម សហគមន៍ដែលរងគ្រោះខ្លាំងបំផុតក្នុងការ វាយប្រហាររបស់ក្រុមហាម៉ាស់ មកលើអ៊ីស្រាអ៊ែល ភាគខាងត្បូងពីតំបន់ហ្គាហ្សាស្ទ្រីប ។

គួរបញ្ជាក់ថា ប្រពន្ធរបស់គាត់ឈ្មោះ Yonat ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាំងពីដំបូង ខណៈដែលកូន២នាក់ ក្នុងចំណោមកូន៣នាក់របស់ពួកគេគឺ Noam និង Alma ដែលមានអាយុ១៧ និង១៣ឆ្នាំ ត្រូវបានចាប់ពង្រត់ហើយក្រោយមកត្រូវបាន ដោះលែងនៅក្នុងខែវិច្ឆិកា ជាផ្នែកនៃកិច្ចព្រមព្រៀង បទឈប់បាញ់ និងការផ្លាស់ប្តូរចំណាប់ខ្មាំង សម្រាប់អ្នកទោសរវាងអ៊ីស្រាអ៊ែល និងក្រុមហាម៉ាស់ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top