ព័ត៌មានអន្តរជាតិ

ទឹកជំនន់អាក្រក់ក្នុង ប្រវត្តិសាស្ត្រប្រេស៊ីល កំពុងសម្លាប់មនុស្សជាច្រើន

Afp

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋ Rio Grande del Sul ភាគខាងត្បូងនៃប្រទេសប្រេស៊ីលបានរងការវាយប្រហារដោយអ្វីដែលអាជ្ញាធររបស់ខ្លួនបានពិពណ៌នាថាជាទឹកជំនន់ដ៏អាក្រក់បំផុតនៅក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន
ដោយនៅក្នុង រដ្ឋធានី Porto Alegre ក្នុងតំបន់ត្រូវបានជន់លិចដោយទឹកជំនន់យ៉ាងខ្លាំង ហើយអភិបាលក្រុងបានព្រមានថាស្ថានភាពអាចកាន់តែអាក្រក់ទៅៗនាពេលខាងមុខ។

ចំនួនអ្នកស្លាប់សរុបដែលជាប់ទាក់ទងនឹងគ្រោះមហន្តរាយនេះបានកើនឡើងដល់ចន្លោះពី៥៦ទៅ៥៨នាក់ នេះបើយោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយផ្សេងៗ ដោយលើកឡើងពីអាជ្ញាធរការពារជនស៊ីវិលប្រេស៊ីល។ ទីភ្នាក់ងារនេះបាននិយាយថា
ទឹកជំនន់ដែលហក់ឡើងយ៉ាងខ្លាំងក៏បានធ្វើឱ្យមនុស្សជាង ៧០នាក់បានរងរបួស ហើយ៦៧នាក់ផ្សេងទៀតនៅបន្តបាត់ខ្លួននៅឡើយ។

ប្រព័ន្ធផ្សព្វផ្សាយបាននិយាយថា ការបាក់ទំនប់វារីអគ្គិសនីនៅជិតទីក្រុង Bento Goncalves គួបផ្សំនឹងការរអិលបាក់ដីនៅក្នុងតំបន់នោះ បានសម្លាប់មនុស្ស៣០ នាក់រួចទៅហើយហើយបើ យោងតាមរបាយការណ៍មួយចំនួន ទំនប់ទឹកទី២ អាច
នឹងដួលរលំនៅក្នុងតំបន់នេះផងដែរជាបន្តទៀតដែរ។

វីដេអូមួយចំនួន​ដែល​បាន​ផ្សព្វផ្សាយ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​បាន​បង្ហាញ​ថា​ទីក្រុង​នេះ​បាន​លិច​ក្រោម​ទឹក​ទាំងស្រុង ដោយ​ផ្លូវ​របស់​វា​ប្រែ​ទៅ​ជា​ទន្លេ​ដែល​អាច​ធ្វើ​ដំណើរ​បាន​ដោយ​ទូក​ប៉ុណ្ណោះ៕ ប្រែសម្រួល៖ស៊ុនលី

To Top