ព័ត៌មានអន្តរជាតិ

វិមានក្រមឡាំង ចោទប្រកាន់លោក Macron និងលោក Cameron ថាបានបង្កើតកិច្ចពិភាក្សា ដ៏គ្រោះថ្នាក់មួយ

Afp

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃសុក្រថា សេចក្តីថ្លែងការណ៍ថ្មីៗដែលធ្វើឡើងដោយប្រធានាធិបតីបារាំង Emmanuel Macron
និងរដ្ឋមន្ត្រីការបរទេសអង់គ្លេស David Cameron គឺជាផ្នែកនៃ ការកើនឡើងពាក្យសំដី ដែលកំពុងបន្តដោយមន្ត្រីលោកខាងលិច។

នៅក្នុងបទសម្ភាសន៍ជាមួយ The Economist នៅសប្តាហ៍នេះ លោក Macron បានដាក់ចេញនូវលក្ខខណ្ឌសំខាន់ៗចំនួនពីរសម្រាប់ការបញ្ជូនទាហានបារាំងទៅកាន់អ៊ុយក្រែន៖ ប្រសិនបើរុស្ស៊ីត្រូវទម្លុះសមរភូមិមុខ និងប្រសិនបើមាន
សំណើរបស់អ៊ុយក្រែន។

ប្រធានាធិបតីបារាំងក៏បានគូសបញ្ជាក់ផងដែរនូវគោលបំណងយុទ្ធសាស្ត្ររបស់គាត់ក្នុងការធ្វើឱ្យប្រាកដថារុស្ស៊ីមិនឈ្នះនៅអ៊ុយក្រែនដោយលើកហេតុផលថាការអភិវឌ្ឍន៍បែបនេះនឹងគំរាមកំហែងដល់សន្តិសុខអឺរ៉ុប។

ទន្ទឹមនឹងនេះ អតីតនាយករដ្ឋមន្ត្រីអង់គ្លេស និងជារដ្ឋមន្ត្រីការបរទេសបច្ចុប្បន្នលោក David Cameron បានប្រាប់រ៉យទ័រកាលពីថ្ងៃព្រហស្បតិ៍ថា ទីក្រុងឡុងដ៍នឹងបន្តផ្តល់ប្រាក់ចំនួន៣ពាន់លានដុល្លារដល់ទីក្រុងគៀវជារៀងរាល់ឆ្នាំដរាបណាវាត្រូវការហើយស្នើថាអ៊ុយក្រែនមានសិទ្ធិប្រើប្រាស់អាវុធអង់គ្លេសដើម្បីវាយប្រហារគោលដៅជ្រៅៗ នៅពីខាងក្នុងប្រទេសរុស្ស៊ី៕ ប្រែសម្រួល៖ស៊ុនលី

To Top