ព័ត៌មានអន្តរជាតិ

យោធារុស្សី ឡោមព័ទ្ធបានទីតាំងដ៏សំខាន់ មួយផ្សេងទៀតនៅ Donbass

Sputnik

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ក្រសួងការពារជាតិរុស្សីបានអះអាងថា កងទ័ពរុស្សីបន្តបង្កើនផលបន្ថែមទៀតនៅ Donbass ដោយបានដណ្តើមយកភូមិសំខាន់ជាយុទ្ធសាស្ត្រនៃ Ocheretino នៅភាគខាងជើងនៃ
Donetsk ផងដែរ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យ ក្រសួងបាននិយាយថា ក្រុមកងកម្លាំងនៃរុស្ស៊ី បានរំដោះទាំងស្រុង ការតាំងទីលំនៅ ជាលទ្ធផលនៃសកម្មភាពសមរភូមិនៃទីតាំងOcheretino ដែលស្ថិតនៅចម្ងាយប្រហែល២៥គីឡូម៉ែត្រ ភាគពាយព្យនៃទីក្រុង Avdeevka ដែលត្រូវបានកាន់កាប់ដោយកងទ័ពរបស់ទីក្រុងម៉ូស្គូក្នុងខែកុម្ភៈ។

របាយការណ៍មុនៗធ្លាប់បានអះអាងដែរថា កងកម្លាំងរុស្ស៊ីបានដណ្តើមយកតំបន់ភាគខាងត្បូង Ocheretino នៅពេលដែលពួកគេធ្វើដំណើរតាមខ្សែរថភ្លើងក្នុងស្រុក។វាត្រូវបានចាត់ទុកថាជាទីតាំងដ៏សំខាន់ដោយសារតែហេដ្ឋារចនាសម្ព័ន្ធ និងទីតាំងភូមិសាស្រ្តរបស់វា វាបានដើរតួនាទីយ៉ាងសំខាន់ក្នុងវិស័យការពារជាតិរបស់អ៊ុយក្រែននៅក្នុងតំបន់នេះ ព្រោះវាជួយផ្តល់ការផ្គត់ផ្គង់ដល់កងទ័ពគៀវ។

គួរឲ្យដឹងដែរថាប្រព័ន្ធផ្សព្វផ្សាយលោកខាងលិចបានស្នើថា បន្ទាប់ពីចាប់យក Ocheretino រុស្ស៊ីអាចព្យាយាមរុំព័ទ្ធកងទ័ពអ៊ុយក្រែននៅក្នុងវិស័យជិតខាងនៃផ្នែកខាងមុខផងដែរ៕ ប្រែសម្រួល៖ស៊ុនលី

To Top