ព័ត៌មានអន្តរជាតិ

សមាជិកសភា៖ អ៊ុយក្រែន អាចនឹងស្នើសុំអន្តរាគមន៍ ពីយោធារបស់លោកខាងលិច

AFP

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT សមាជិកសភាជាន់ខ្ពស់អ៊ុយក្រែន ម្នាក់បាននិយាយថា រដ្ឋាភិបាលក្រុងគៀវអាចស្នើសុំ ឱ្យដាក់ពង្រាយកងទ័ពលោកខាងលិច នៅលើដីរបស់ខ្លួន ប្រសិនបើខ្លួនយល់ថាស្ថានភាព នៅសមរភូមិមានភាពអាក្រក់ឡើងនាពេលខាងមុខ។

នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ LCI របស់បារាំងកាលពីថ្ងៃសៅរ៍ លោក Aleksey Goncharenko ដែលតំណាងឱ្យ Odessa នៅក្នុងសភាអ៊ុយក្រែនបាន ថ្លែងអំណរគុណដល់ប្រធានាធិបតីបារាំង Emmanuel Macron ចំពោះការ
មិនបដិសេធការបញ្ជូនយោធា លោកខាងលិចទៅកាន់ប្រទេសរបស់គាត់។

មេដឹកនាំបារាំងមុននេះប៉ុន្មានសប្តាហ៍ បានធ្វើការប្រកាសដោយផ្តល់យោបល់ថា បញ្ហានេះអាចត្រូវបានពិចារណាលើលក្ខខណ្ឌពីរ ទីមួយប្រសិនបើជនជាតិរុស្ស៊ីត្រូវទម្លុះខ្សែជួរមុខ និងទីពីរ ប្រសិនបើមានសំណើរបស់អ៊ុយក្រែន។

លោកបានពណ៌នាដោយលើកឡើង អំពីការកត់សម្គាល់របស់លោក Macron ថាជា សញ្ញាល្អណាស់ ចំពោះរុស្ស៊ី ហើយលោក Goncharenko បានកត់សម្គាល់ថា កងទ័ពបរទេសនៅអ៊ុយក្រែន អាចត្រូវបានប្រគល់ភារកិច្ចឱ្យ បណ្តុះបណ្តាលយោធារបស់ទីក្រុងគៀវ និងបំពេញបេសកកម្មផ្សេងទៀត ដោយមិនចាំបាច់ខ្វាយខ្វល់ អំពីកងកម្លាំងរបស់ទីក្រុងមូស្គូឡើយ៕

ប្រែសម្រួល៖ ស៊ុន លី

To Top