ព័ត៌មានអន្តរជាតិ

លោកស្រី Peng Liyuan និងលោកស្រី Brigitte ភរិយា របស់ប្រធានាធិបតីបារាំង អញ្ជើញទស្សនកិច្ច នៅសារមន្ទីរ Orsay

រសៀលថ្ងៃទី ៦ ខែឧសភា តាមម៉ោងក្នុងតំបន់ នៅក្រុងប៉ារីស លោកស្រី Peng Liyuan ភរិយារបស់លោក Xi Jinping ប្រធានរដ្ឋចិននិងលោកស្រី Brigitte ភរិយារបស់លោក Macron ប្រធានាធិបតីបារាំងបានរួមគ្នាធ្វើទស្សនកិច្ច នៅសារមន្ទីរ Orsay តាមការអញ្ជើញ ។

លោកស្រី Peng Liyuan បានថ្លែងថា ប្រជាជននៃប្រទេសទាំងពីរចិននិងបារាំងសុទ្ធតែស្រឡាញ់សិល្បៈគំនូរ រំពឹងទុកភាគីយើងទាំងពីរអាចធ្វើការផ្លាស់ប្តូរឱ្យបានកាន់តែច្រើន ធ្វើឱ្យប្រជាជននៃប្រទេសទាំងពីរ បានចាប់អារម្មណ៍កាន់តែច្រើន ពីភាពទាក់ទាញនៃវប្បធម៌ រវាងគ្នានិងគ្នា បង្កើនការយល់ដឹងពីគ្នាទៅវិញទៅមក ។ 

សង្ឃឹមថា សិល្បករនៃប្រទេសទាំងពីរ អាចបង្កើនការផ្លាស់ប្តូរ និងរៀនសូត្រពីគ្នា បំផុសគំនិតគ្នាទៅវិញទៅមក ដើម្បីបង្កើតស្នាដៃសិល្បៈ កាន់តែច្រើន ៕

To Top