ព័ត៌មានអន្តរជាតិ

បទវិភាគ ៖ នៅចំពោះមុខការពិត និងទិន្នន័យ ការលើកឡើង នូវអ្វីដែលហៅថា “សេដ្ឋកិច្ចចិន បានឡើងដល់កំពូល” ដែលឃោសនាបំប៉ោង ដោយឥស្សរជន ប៉ែកខាងលិចមួយចំនួន នឹងត្រូវលាតត្រដាង ដោយឯកឯង

នៅថ្ងៃឈប់សម្រាក ទិវាពលកម្មអន្តរជាតិ “១ឧសភា”ដែលទើបកន្លងផុតទៅ “ប្រទេសចិនចល័ត” ទទួលបានការយកចិត្តទុកដាក់ខ្ពស់ ពីមតិអន្តរជាតិ ។ ប្រព័ន្ធសារព័ត៌មានបរទេស ដូចជា 《កាសែត Nikkei 》របស់ជប៉ុន ជាដើមយល់ឃើញថា កម្លាំងរស់រវើកនៃទីផ្សារ ប្រើប្រាស់របស់ចិនក្នុងអំឡុង ពេលថ្ងៃឈប់សម្រាកទិវា១ឧសភា ជាសក្ខីភាពបញ្ជាក់ពីនិន្នាការ ដ៏ល្អប្រសើរនៃសេដ្ឋកិច្ចរបស់ចិន ។

យោងតាមទិន្នន័យ ដែលរដ្ឋាភិបាលចិន បានប្រកាសឱ្យដឹងថា នៅថ្ងៃឈប់សម្រាកទិវា១ឧសភាឆ្នាំនេះ ចំនួនអ្នកធ្វើទេសចរណ៍ ក្នុងស្រុកចិនសរុប គឺ២៩៥លាននាក់ ដែលកើនឡើង៧,៦ភាគរយ បើប្រៀបធៀប នឹងរយៈពេលដូចគ្នានាឆ្នាំមុន ។ ការចំណាយសរុប របស់អ្នកទេសចរក្នុងស្រុកចិន មានចំនួន១សែន៦ម៉ឺន៦ពាន់៨៩០លានយាន់ប្រាក់ចិន ដែលកើនឡើង១២,៧ភាគរយ បើប្រៀបធៀបនឹងរយៈពេល ដូចគ្នានាឆ្នាំមុន ។ ក្នុងនោះ ការធ្វើទេសចរណ៍នៅតាមស្រុកនានា ទទួលប្រជាប្រិយភាពយ៉ាងខ្លាំង ទីក្រុងដែលទទួលការពេញ និយមបានដាក់ចេញ គម្រោងទេសចរណ៍ថ្មី ហើយសកម្មភាព ដកបទពិសោធន៍វប្បធម៌ ដូចជាភាពទាន់សម័យដែលមានរចនាបថចិន ជាដើមទទួលបានការ ពេញនិយមណាស់ ដែលក្លាយជា លក្ខណៈពិសេសថ្មី នៃការធ្វើទេសចរណ៍ នៅថ្ងៃឈប់សម្រាក ហើយក៏បង្ហាញពីការលើកកម្ពស់ លំដាប់ថ្នាក់នៃតម្រូវការ ខាងការប្រើប្រាស់ របស់ប្រជាជនចិនផងដែរ ។

ព្រមពេលជាមួយគ្នានេះ ទន្ទឹមនឹងការរៀបចំឡើងវិញ នៃខ្សែផ្លូវហោះហើរ ការអនុវត្ត វិធានការ ដែលផ្តល់ភាពងាយស្រួល ដល់ការចូលដែន និងការកើនឡើង នៃប្រទេស ដែលលើកលែងទិដ្ឋាការទៅវិញទៅមក ទេសចរណ៍ចេញចូលដែន របស់ចិនបានស្តារឡើង វិញយ៉ាងឆាប់រហ័ស ។ តាមទិន្នន័យ បង្ហាញឱ្យដឹងថា ក្នុងអំឡុងពេលថ្ងៃ ឈប់សម្រាកទិវា១ឧសភា អ្នកទេសចរចិនបានទៅដើរលេង កម្សាន្តនៅទីក្រុង ជាង១០០០ នៅទូទាំងពិភពលោក ដែលបានជំរុញ ដល់ការស្តារឡើងវិញ នៃការប្រើប្រាស់នៅតំបន់ នានាទូទាំងពិភពលោក ។ ក្នុងនោះ ចំនួនអ្នកទេសចរ មកពីប្រទេស ដែលលើកលែងទិដ្ឋាការ ទៅវិញទៅមក ជាមួយប្រទេសចិនបានកើនឡើងយ៉ាងលេចធ្លោ ។ ពេលថ្មីៗកន្លងទៅនេះ បន្ទាប់ពីគុយបាប្រកាស អនុវត្តលើកលែងទិដ្ឋាការ ចំពោះប្រជាពលរដ្ឋចិន ដែលចូលដែនគុយបា ជារៀងរាល់ថ្ងៃ ចំនួនស្វែងរកពាក្យអំពីសណ្ឋាគារគុយបា និងសំបុត្រយន្តហោះជា ដើមលើវេទិកា ទេសចរណ៍ចិនបានកើនឡើង លើសពី៤០ភាគរយបើប្រៀបធៀបនឹងមួយថ្ងៃមុន ។
នៅពីក្រោយទិន្នន័យដ៏លេចធ្លោមួយ ចំនួន ជាកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់របស់ភាគីនានា ។ ចាប់ពីចូលឆ្នាំនេះមក ចិនបានដាក់ចេញគោលនយោបាយ មួយចំនួនសម្រាប់ជំរុញ ការប្រើប្រាស់ ។ ក្រសួងពាណិជ្ជកម្មចិនក៏បានកំណត់ឆ្នាំនេះថា ជា “ឆ្នាំជំរុញការប្រើប្រាស់”ដែរ ហើយរៀបចំសកម្មភាព បន្ទាប់បន្សំជាច្រើនលើក ។ ប្រការនេះបានបំពេញ តាមតម្រូវការខាងការប្រើប្រាស់ របស់អ្នកផងទាំងពួង ដែលមានច្រើនបែបយ៉ាងនិងប្រកប ដោយគុណភាពខ្ពស់ ថែមទាំងក៏ជំរុញកម្លាំងចលករផ្ទៃក្នុង នៃទីផ្សារប្រើប្រាស់របស់ចិនថែមមួយកម្រិតទៀតដែរ ។ តាមទិន្នន័យថ្មីបំផុតបង្ហាញឱ្យដឹងថា អត្រារួមចំណែកនៃការប្រើប្រាស់ ចំពោះកំណើនសេដ្ឋកិច្ចរបស់ចិន នៅត្រីមាសទីមួយ បានឡើងដល់៧៣,៧ភាគរយ ។ ទន្ទឹមនឹងប្រទេសចិនពូនជ្រំ ការប្រើប្រាស់បែបថ្មី ថែមមួយកម្រិតទៀត នៅពេលអនាគត ទីផ្សារប្រើប្រាស់ប្រភេទថ្មី ដូចជាការប្រើប្រាស់ឌីជីថល ការប្រើប្រាស់បៃតង និងការប្រើប្រាស់ សុខភាពជាដើម នឹង មានកំណើន ហើយការអភិវឌ្ឍសេដ្ឋកិច្ចពិភពលោក ក៏នឹងទទួលបានកម្លាំងចលករថ្មីដែរ ។

ទិន្នន័យប្រើប្រាស់ជាច្រើនក្នុងអំឡុង ពេលថ្ងៃឈប់សម្រាក ទិវា១ឧសភា គឺលើសពីការប៉ាន់ប្រមាណ ដែលបានបង្ហាញពីសក្តានុពល និងកម្លាំង រស់រវើកនៃសេដ្ឋកិច្ចរបស់ចិន ។ ពេលថ្មីៗកន្លងទៅនេះ គ្រឹះស្ថានអន្តរជាតិបាននាំគ្នាដំឡើងការ ប៉ាន់ប្រមាណចំពោះកំណើនសេដ្ឋកិច្ចចិនពេញមួយឆ្នាំ ។ តាមការប៉ាន់ប្រមាណនៃធនាគារអភិវឌ្ឍន៍អាស៊ីឱ្យដឹងថា ចិននឹងរួមចំណែកកំណើន៤៦ភាគរយនៃអង្គភាពសេដ្ឋកិច្ច ដែលកំពុងអភិវឌ្ឍន៍របស់អាស៊ី ពីឆ្នាំ២០២៤ ដល់ឆ្នាំ២០២៥ ។ ទីភ្នាក់ងារសារព័ត៌មាន Bloomberg របស់អាមេរិក បានព្យាករណ៍ថា ពីឆ្នាំ២០២៤ដល់ឆ្នាំ២០២៩ ក្នុងសកម្មភាព សេដ្ឋកិច្ចបង្កើតថ្មី នៅទូទាំងពិភពលោក អត្រារបស់ចិនប្រហែលជា២១ភាគរយ ។ នៅចំពោះមុខការពិតនិងទិន្នន័យ ការលើកឡើងនូវអ្វីដែលហៅថា “សេដ្ឋកិច្ចចិនបានឡើងដល់កំពូល” ដែលឃោសនាបំប៉ោងដោយឥស្សរជនប៉ែកខាងលិចមួយចំនួន នឹងត្រូវលាតត្រដាងដោយឯកឯង ។

ពីការបំពេញទស្សនកិច្ចជាញឹកញយ នៅប្រទេសចិនរបស់មន្ត្រីជាន់ខ្ពស់ នៃសហគ្រាសពហុជាតិ ដល់ការនាំគ្នាទៅបង្កើតរោងចក្រថ្មី នៅប្រទេសចិនរបស់សហគ្រាសបរទេស ប្រការទាំងនេះ សុទ្ធតែបញ្ជាក់ពីកម្លាំងទាក់ទាញ នៃទីផ្សាររបស់ចិន ក៏ដូចជាបញ្ជាក់ថា និន្នាការទូទៅនៃសេដ្ឋកិច្ចចិន ដែលមានភាពល្អប្រសើរ និងស្ថិរភាពក្នុងរយៈពេល យូរនឹងមិនកែប្រែឡើយ៕

To Top