ព័ត៌មានអន្តរជាតិ

ទាហានអាមេរិកម្នាក់ ដែលឈរជើង នៅកូរ៉េខាងត្បូង ត្រូវរុស្ស៊ីចាប់ខ្លួន

បរទេស ៖ កងទ័ពសហរដ្ឋអាមេរិក បានបញ្ជាក់ថា ទាហានអាមេរិកម្នាក់ ត្រូវបានចាប់ខ្លួន កាលពីសប្តាហ៍មុន ក្នុងអំឡុងពេលដំណើរ ដោយគ្មានការអនុញ្ញាតទៅកាន់ទីក្រុងកំពង់ផែ Vladivostok ភាគខាងកើត របស់រុស្ស៊ី ដែលជាជនជាតិអាមេរិកម្នាក់ ក្នុងចំណោមជនជាតិអាមេរិកពីរនាក់ ដែលត្រូវបានឃុំខ្លួនថ្មីៗនេះ នៅក្នុងប្រទេសរុស្ស៊ី ។

យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤ បានឱ្យដឹងថា អ្នកនាំពាក្យកងទ័ព គឺលោកស្រី Cynthia Smith បាននិយាយនៅថ្ងៃអង្គារថា ពលបាល Gordon C. Black បានឈរជើង នៅក្នុងប្រទេសកូរ៉េខាងត្បូង ហើយបានចុះហត្ថលេខាលើ ការផ្លាស់ប្តូរការឈប់សម្រាក នៅស្ថានីយ៍ជាអចិន្ត្រៃយ៍នៅថ្ងៃទី១០ ខែមេសា ក្នុងការធ្វើដំណើរ ទៅកាន់ Fort Cavazos រដ្ឋ Texas ។ ជំនួសឱ្យការត្រលប់ទៅសហរដ្ឋអាមេរិកទ្វីបវិញ Gordon C. Black បានហោះកាត់ប្រទេសចិន ទៅកាន់ទីក្រុង Vladivostok សម្រាប់ “ហេតុផលផ្ទាល់ខ្លួន” ។

លោកស្រី Cynthia Smith បានបន្ថែមថា “Black មិនបានស្នើសុំបញ្ជាក់ឱ្យច្បាស់ជាផ្លូវការទេ ហើយ [ក្រសួងការពារជាតិ] មិនបានអនុញ្ញាត ឱ្យគាត់ធ្វើដំណើរទៅ កាន់ប្រទេសចិន និងរុស្ស៊ីនោះដែរ។

មន្ត្រីសហរដ្ឋអាមេរិកបានប្រាប់ VOA ថា គាត់ហាក់ដូចជាបានធ្វើដំណើរទៅប្រទេសរុស្ស៊ីដើម្បីជួបស្ត្រីម្នាក់ដែលគាត់មានទំនាក់ទំនងស្នេហាជាមួយ។

អ្នកនាំពាក្យរងផ្នែកសារព័ត៌មាន របស់មន្ទីរបញ្ចកោណ Sabrina Singh បានប្រាប់អ្នកយកព័ត៌មាន កាលពីថ្ងៃអង្គារថា កងទ័ពកំពុងស៊ើបអង្កេត ឧបទ្ទវហេតុនេះ ហើយថារាល់ការ ចាកចេញ ទៅកាន់ប្រទេសរុស្ស៊ីត្រូវបាន “ហាមឃាត់យ៉ាងតឹងរ៉ឹង” នេះបើយោងតាមមគ្គុទ្ទេសបរទេស របស់ក្រសួងការពារជាតិអាមេរិក ៕
ប្រែសម្រួលៈ ណៃ តុលា

To Top