ព័ត៌មានអន្តរជាតិ

អឺរ៉ុប បើកបង្ហាញអំពីប្រាក់ចំណេញ ដែលបានមកពីលុយបង្កករបស់រុស្សី

RT News

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT នាយកប្រតិបត្តិរបស់ខ្លួន លោក Valerie Urbain បានបង្ហាញឱ្យដឹងថា ការិយាល័យបោសសម្អាតរបស់សហភាពអឺរ៉ុប Euroclear បានទទួលការប្រាក់ចំនួន១,៦ពាន់លានអឺរ៉ូឬត្រូវជា១,៧ពាន់លានដុល្លារ នៅក្នុងការប្រាក់ពីទ្រព្យសម្បត្តិរបស់រុស្ស៊ីដែលបានបង្កកក្នុងរយៈពេលត្រឹមតែ៣ខែនៃឆ្នាំនេះ។

ទោះជាយ៉ាងណាក៏ដោយ លោកស្រីបានព្រមានថា ការទាញយកមូលនិធិនេះនឹងមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ទីផ្សារហិរញ្ញវត្ថុពិភពលោក។

លោក Urbain បាននិយាយនៅក្នុងបទសម្ភាសន៍មួយជាមួយសារព័ត៌មានបែលហ្ស៊ិក L’Echo ថា EU ត្រូវបានគេរំពឹងថានឹងធ្វើការសម្រេចចិត្តផ្តល់ប្រាក់ចំណូលទៅឲ្យទីក្រុងគៀវប្រមាណជា
ពី ២ឬ៣ ពាន់លានអឺរ៉ូ ដែលលុយបង្កើតដោយទ្រព្យសម្បត្តិរបស់រុស្ស៊ី នៅក្នុងសប្តាហ៍ខាងមុខនេះ ។

កន្លងមក រដ្ឋអំណាចដែលមានមូលដ្ឋាននៅក្នុងទីក្រុងប្រ៊ូសែលបានស្នើរឱ្យចាប់យកប្រាក់ចំណេញ ដើម្បីទិញអាវុធឱ្យអ៊ុយក្រែន ជាជាងប្រើប្រាស់មូលនិធិសម្រាប់ការកសាងឡើងវិញ ដូចដែលបាន គ្រោងទុកដំបូង៕ ប្រែសម្រួល៖ស៊ុនលី

To Top