ព័ត៌មានអន្តរជាតិ

រុស្សីព្រមាន ពលរដ្ឋរបស់ខ្លួន ដែលធ្វើដំណើរ ទៅកាន់ប្រទេសមិកស៊ិក

RT News

បរទេស ៖ យោងតាមការ ចេញផ្សាយរបស់ RT អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បានព្រមានពលរដ្ឋរុស្ស៊ី ឱ្យពិចារណាអំពីហានិភ័យ ដែលពាក់ព័ន្ធនឹងការធ្វើដំណើរ ទៅកាន់ប្រទេស ម៉ិកស៊ិក បន្ទាប់ពីអាជ្ញាធរ នៅក្នុងប្រទេសអាមេរិកកណ្តាលនេះ បានចាប់ផ្តើមបដិសេធមិន អោយអ្នកធ្វើដំណើររុស្ស៊ីកាន់តែច្រើន ។

កាលពីដើមឆ្នាំមុន ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅម៉ិកស៊ិក លោក Andrey Troyanovsky បាននិយាយថា មានការកើនឡើងនៃចំនួនជនជាតិរុស្សី ដែលត្រូវបានបដិសេធ មិនឱ្យចូលប្រទេសម៉ិកស៊ិក។

លោក Troyanovsky បានស្នើនៅពេលនោះថា ការកើនឡើងនេះ អាចទាក់ទងទៅអាជ្ញាធរម៉ិកស៊ិក ដែលព្យាយាមកាត់បន្ថយចំនួនជន ចំណាកស្រុកចូលមក ប្រទេសរបស់ពួកគេ ដើម្បីចូលសហរដ្ឋអាមេរិកដោយខុសច្បាប់ ។

ម៉ិកស៊ិកមិនបានដាក់ទណ្ឌកម្មរុស្ស៊ីជុំវិញ ជម្លោះនៅអ៊ុយក្រែនទេ ហើយប្រធានាធិបតី របស់ប្រទេសគឺលោក Andres Manuel Lopez Obrador បានអំពាវនាវម្តងហើយម្តងទៀត ឱ្យមានការសន្ទនារវាងទីក្រុងម៉ូស្គូ និងទីក្រុងគៀវ៕

ប្រែសម្រួល៖ស៊ុនលី

To Top