ព័ត៌មានអន្តរជាតិ

«កិច្ចសម្ភាសន៍ជាន់ខ្ពស់» ៖ កិច្ចសម្ភាសន៍ពិសេស ជាមួយលោកVucic ប្រធានាធិបតីស៊ែប៊ី

មុនដំណើរទស្សនកិច្ចផ្លូវរដ្ឋ របស់លោក Xi Jinping លោកVucicប្រធានាធិបតីស៊ែប៊ី បានផ្តល់បទសម្ភាសន៍ពិសេស ជាមួយអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន ។

លោកVucic បានថ្លែងថា “ខ្ញុំមានពាក្យជាច្រើនចង់និយាយ មានរឿងជាច្រើនចង់ពិភាក្សា ជាមួយលោកប្រធានរដ្ឋចិនXi Jinping ។ ពីផ្លូវដែក ដល់ហេដ្ឋារចនាសម្ព័ន្ធ ពីឧស្សាហកម្មដល់សេដ្ឋកិច្ច ពីវិស័យទេសចរណ៍ ដល់វិស័យវប្បធម៌ ប្រទេសយើងទាំងពីរ អាចធ្វើកិច្ច សហប្រតិបត្តិការ ជាច្រើន ហើយក៏អាចរៀនសូត្រ ពីមិត្តចិនរបស់យើងបានដែរ ខ្ញុំសង្ឃឹមថាប្រជាជនចិនអាចមើលឃើញថា លោកប្រធានរដ្ឋចិន Xi Jinping មានប្រជាប្រិយភាពនៅប្រទេសមួយនេះ ដែលជាកន្លែងមួយឆ្ងាយ ពីទីក្រុងទាំងអស់ របស់ប្រទេសចិន មានមនុស្សច្រើនណាស់ ដែលគោរព និងស្រឡាញ់ប្រទេសចិន និងមេដឹកនាំរបស់ប្រទេសចិន ។

លោក Vucic បានថ្លែងថា ការធ្វើអភិបាលកិច្ចរដ្ឋ ត្រូវតែមានទស្សនវិស័យវែងឆ្ងាយ និងបន្តកំណត់គោលដៅថ្មីៗ។ ដើម្បីសម្រេចបាននូវគោលដៅថ្មីៗ ទាំងនេះ ដៃគូដ៏ល្អបំផុតរបស់យើង គឺជាសាធារណរដ្ឋ ប្រជាមានិតចិន និងលោកប្រធានរដ្ឋចិន Xi Jinping ៕
អត្ថបទ និងរូបភាពដោយវិទ្យុមិត្តភាពកម្ពុជាចិន

To Top