ព័ត៌មានអន្តរជាតិ

លោកស្រី Peng Liyuan និងលោកស្រី Zsuzsanna Nagy ភរិយាលោក SULYOK Tamás ប្រធានាធិបតីហុងគ្រីអញ្ជើញទៅទស្សនកិច្ ចនៅព្រះបរមរាជវាំង ប៊ូដាព្រមទាំងបានសំណេះសំណាល ជាមួយគ្នា

ព្រឹកថ្ងៃទី ៩ ខែឧសភា តាមម៉ោងក្នុងតំបន់ លោកស្រី Peng Liyuan ភរិយាលោកប្រធានរដ្ឋចិន Xi Jinping និងលោកស្រី Zsuzsanna Nagy ភរិយាលោក SULYOK Tamás ប្រធានាធិបតីហុងគ្រីបានអញ្ជើញទៅទស្សនកិច្ចនៅព្រះបរមរាជវាំងប៊ូដាព្រមទាំងបានសំណេះសំណាលជាមួយគ្នា ។

លោកស្រី Peng Liyuan និងលោកស្រី Zsuzsanna Nagy បានសំណេះសំណាលជាមួយគ្នាយ៉ាងស្និទ្ធស្នាល ។ លោកស្រី Peng Liyuan បានថ្លែងថា ហុងគ្រីជាប្រទេសដ៏ស្រស់ស្អាត ហើយប្រជាជនក៏រាក់ទាក់រុះរាយចំពោះភ្ញៀវដែរ ។ វប្បធម៌របស់ប្រទេសទាំងពីរចិននិងហុងគ្រីមានចំណុចដូចគ្នាជាច្រើន ប្រជាជននៃប្រទេសទាំងពីរមានអារម្មណ៍រាប់អានគ្នាយ៉ាងជ្រាលជ្រៅ ហើយចំណងមិត្តភាពរវាងប្រទេសទាំងពីរក៏មានមូលដ្ឋានដ៏រឹងមាំដែរ ។ រំពឹងថា ចំណងមិត្តភាពរវាងប្រទេសទាំងពីរអាចបន្តវេនពីមួយជំនាន់ទៅមួយជំនាន់ ពេលវេលារឹតតែយូររឹតតែរឹងមាំ ៕

To Top