អ៊ីស្លាម៉ាបាដ៖ ប្រទេសប៉ាគីស្ថាន បានថ្កោលទោសចំពោះរបាយការណ៍ របស់គណៈកម្មការសហរដ្ឋអាមេរិក ស្តីពីសេរីភាពសាសនាអន្តរជាតិ (USCIRF) ដោយអះអាងថា វាផ្អែកលើ “ការសន្មត់ខុស” ។
របាយការណ៍ប្រចាំឆ្នាំ២០២៤ របស់គណៈកម្មាការដែលបាន ចេញផ្សាយនៅដើមខែនេះគឺ “ផ្អែកលើការចោទប្រកាន់ ដែលមិនច្បាស់លាស់ និងការមិនឆ្លុះបញ្ចាំងពីការពិត ជាក់ស្តែងនៅក្នុងប្រទេសប៉ាគីស្ថាន” នេះបើតាមអ្នកនាំពាក្យក្រសួងការបរទេស ប៉ាគីស្ថានលោកស្រី Mumtaz Zahra Baloch បានឲ្យដឹងនៅទីនេះក្នុង សន្និសីទសារព័ត៌មានប្រចាំសប្តាហ៍។
លោកស្រីបានបន្ថែមថា “ការរចនាតាមអំពើចិត្តបែបនេះ ក៏ធ្វើឱ្យខូចដល់គោលបំណង នៃការជំរុញការយល់ដឹង និងកិច្ចសហប្រតិបត្តិការ ដែលអាចសម្រេចបានតែតាមរយៈការសន្ទនា និងការចូលរួមក្នុងន័យស្ថាបនាប៉ុណ្ណោះ” ៕
ប្រែសម្រួល ឈូក បូរ៉ា