ព័ត៌មានអន្តរជាតិ

ក្រសួងការពារជាតិរុស្ស៊ី៖ ទីក្រុងគៀវ ឆ្លើយតបបែបប្រតិបត្តិការ ប្រឆាំងភេវរកម្មនៅទីក្រុង Belgorod

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ក្រសួងការពារជាតិរុស្ស៊ី បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃអាទិត្យថាទីក្រុងគៀវ បានធ្វើការវាយប្រហារភេរវកម្ម ឆ្លងព្រំដែនលើអគារលំនៅដ្ឋាន នៅក្នុងទីក្រុង Belgorod របស់រុស្ស៊ីដោយប្រើមីស៊ីលផ្លោង Tochka-U ។

ក្រសួងបានរាយការណ៍ថា រដ្ឋធានីនៃតំបន់ Belgorod ត្រូវបានគេកំណត់គោលដៅដោយមីស៊ីលផ្លោង Tochka-U និងគ្រាប់រ៉ុក្កែតពី Olkha និងគ្រាប់រ៉ុក្កែត Vampire ផងដែរ។

ក្រសួងបាននិយាយដែរថា មីស៊ីល Tochka-U សម័យសូវៀតចំនួន ៦ គ្រាប់ រ៉ុក្កែត Vampire ចំនួន ៤ និងមីស៊ីល Olkha ចំនួនពីរត្រូវបានស្ទាក់ចាប់ ដោយប្រព័ន្ធការពារដែនអាកាសរុស្ស៊ី។

គួរឲ្យដឹងដែរថាTochka-U គឺជាប្រព័ន្ធបើកដំណើរការចល័ត ដែលត្រូវបានបង្កើតឡើងដោយ សហភាពសូវៀតក្នុងទសវត្សរ៍ឆ្នាំ ១៩៧០ហើយ ប្រទេសរុស្ស៊ីបានបញ្ឈប់ការប្រើប្រាស់របស់ខ្លួន ដើម្បីគាំទ្រដល់មីស៊ីលផ្លោង Iskander កម្រិតខ្ពស់ជាងនេះ ដែលត្រូវបានណែនាំនៅពាក់កណ្តាល ទសវត្សរ៍ឆ្នាំ២០០០មកម្ល៉េះ៕

ប្រែសម្រួល៖ ស៊ុន លី

To Top