ព័ត៌មានអន្តរជាតិ

លោក Zelensky សម្រេចចិត្តផ្អាករាល់ការ បំពេញទស្សនកិច្ចទៅ ក្រៅប្រទេសទាំងអស់

RT News

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីអ៊ុយក្រែន លោក Vladimir Zelensky បានពន្យារពេលដំណើរទស្សនកិច្ចបរទេស ដែលគ្រោងធ្វើនៅចុងសប្តាហ៍នេះ នេះបើតាមការប្រកាសរបស់ លេខាធិការសារព័ត៌មានរបស់លោកដោយ ការ​អត្ថាធិប្បាយ​របស់​លោក​កើត ​មាន​ចំពេល​មានការ​វាយលុក​ របស់​រុស្សី​នៅ​ព្រំដែន​តំបន់ Kharkov។

សេចក្តីថ្លែងការណ៍នេះត្រូវបានធ្វើឡើង កាលពីថ្ងៃពុធដោយលោក Sergey Nikiforov ដែលបានសរសេរនៅលើទំព័រហ្វេសប៊ុក របស់គាត់ថាមេដឹកនាំអ៊ុយក្រែនថា៖ បានណែនាំថាព្រឹត្តិការណ៍អន្តរជាតិទាំងអស់ ដែលពាក់ព័ន្ធនឹងគាត់ដែលបានគ្រោងទុក សម្រាប់ថ្ងៃខាងមុខនេះត្រូវបានពន្យារពេល ហើយកាលបរិច្ឆេទថ្មីត្រូវបានសម្របសម្រួល។

តាមផែនការលោកZelensky ត្រូវ​ធ្វើ​ដំណើរ​ទៅ​ប្រទេស​អេស្បាញ​នៅ​ថ្ងៃ​សុក្រនេះ ហើយ​ជួប​ជាមួយ​ស្តេច Felipe ក្រោយមក គាត់ត្រូវបានគេរំពឹងថា នឹងធ្វើទស្សនកិច្ចនៅប៉ទុយហ្គាល់ ជាកន្លែងដែលគាត់ត្រូវបាន កំណត់ដើម្បីចុះហត្ថលេខាលើ កិច្ចព្រមព្រៀងសហប្រតិបត្តិការ សន្តិសុខទ្វេភាគីជាមួយទីក្រុង Lisbon ។

ទោះបីជាយ់ាងណាក្តីខណៈពេលដែលលោក Nikiforov មិនបានបញ្ជាក់ពីហេតុផល សម្រាប់ការពន្យារពេលនៃការធ្វើដំណើររបស់ Zelensky ការផ្លាស់ប្តូរនេះកើតឡើងនៅពេល ដែលក្រសួងការពារជាតិរុស្ស៊ី បានរាយការណ៍ពីការរំកិលទៅមុខ យ៉ាងលឿននៅក្នុងតំបន់ Kharkov ពីសំណាក់កងទ័ពរុស្សី ៕

ប្រែសម្រួល៖ ស៊ុន លី

To Top