ព្រឹកថ្ងៃទី១៦ខែឧសភា នៅវិមានសភា ប្រជុំប្រជាជននៅក្រុងប៉េកាំង លោក Xi Jinping ប្រធានរដ្ឋចិនបានពិភាក្សា ការងារជាមួយលោក ពូទីន ប្រធានាធិបតីរុស្ស៊ីដែលអញ្ជើញបំពេញ ទស្សនកិចផ្លូវរដ្ឋនៅប្រទេសចិន។
លោក Xi Jinping បានថ្លែងថា លោកប្រធានាធិបតី ពូទីនជាទីគោរព គឺ មិត្តចាស់របស់ខ្ញុំ ស្វាគមន៍លោកអញ្ជើញ មកបំពេញទស្សនកិច្ច ផ្លូវរដ្ឋនៅចិន ។ មុននេះមិនជាយូរ លោកបានធ្វើ សច្ចាប្រណិធានឡើង កាន់មុខតំណែង ជាប្រធានាធិបតីរុស្ស៊ីអាណត្តិថ្មី ។ ខ្ញុំសូមចូលរួមអបអរសាទរ ដោយស្មោះម្តងទៀត ចំពោះលោកនិងប្រជាជនរុស្ស៊ី។ ជឿជាក់ថា ក្រោមការដឹកនាំ របស់លោក ការកសាងនិងអភិវឌ្ឍជាតិ របស់រុស្ស៊ី នឹងទទួលបានសមិទ្ធផល កាន់តែធំធេង ជាមិនខាន ។ ប៉ុន្មានឆ្នាំកន្លងមកនេះ ខ្ញុំនិងលោកបានជួបសន្ទនាជាង ៤០លើក ហើយបានរក្សាការប្រាស្រ័យ ទាក់ទងគ្នា ដ៏ជិតស្និទ្ធ ។ ទំនាក់ទំនងរវាង ចិននិងរុស្ស៊ី មានស្ថិរភាពនិងវឌ្ឍនភាព គឺមានអំណោយ ផលដល់សន្តិភាព ស្ថិរភាព និងភាពរុងរឿង ក្នុងតំបន់និងពិភពលោក ។ ភាគីចិនមានឆន្ទ:ធ្វើជា អ្នកជិតខាងល្អ មិត្តល្អ និងដៃគូល្អ ដែលជឿទុកចិត្តគ្នាទៅវិញទៅមករៀង រហូតជាមួយភាគីរុស្ស៊ី ដើម្បីរួមគ្នាសម្រេចការស្តារនិងអភិវឌ្ឍប្រទេសរៀងគ្នាផង និងពួតដៃគគាំពារសច្ចយុត្តិធម៌នៃ ពិភពលោកផង។
បន្ទាប់មក ប្រមុខរដ្ឋ នៃប្រទេសទាំងពីរ បានរួមគ្នាចុះហត្ថលេខា និងចេញផ្សាយ «សេចក្តីថ្លែង ការណ៍រួមស្តីពីការ ធ្វើអោយស៊ីជម្រៅ នូវទំនាក់ទំនងភាពជាដៃ គូសហការនិង សម្របសម្រួលជា យុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាង ចិន-រុស្ស៊ីក្នុងយុគសម័យថ្មី»៕