ព័ត៌មានអន្តរជាតិ

វៀតណាម បង្ហាញមុខបេក្ខភាព ប្រធានាធិបតី និងប្រធានសភា ៤រូប

VN Express

បរទេស ៖ គណៈកម្មាធិការមជ្ឈិមបក្ស របស់វៀតណាម កំពុងផ្តល់អនុសាសន៍ សម្រាប់បេក្ខជនប្រធានាធិបតី និងប្រធានរដ្ឋសភា ដែលនឹងត្រូវបានបោះឆ្នោតដោយសភា ខណៈដែលអ្នកកាន់តំណែង មុនចុះចេញពីតំណែង។

យោងតាមសារព័ត៌មាន VN EXPRESS ចេញផ្សាយ កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ បានឱ្យដឹងថា សេចក្តីប្រកាសដែលធ្វើឡើង ដោយការិយាល័យគណៈកម្មាធិការ មជ្ឈិមបក្សកាលពីថ្ងៃព្រហស្បតិ៍ បានធ្វើឡើងបន្ទាប់ពីមានការប្រកាសចាកចេញពីអតីតប្រធានាធិបតី គឺលោក Vo Van Thuong និងអតីតប្រធានរដ្ឋសភាលោក Vuong Dinh Hue ពីមុខតំណែង។

នាថ្ងៃទី ២០ ខែមីនា គណៈកម្មាធិការមជ្ឈិមបានអនុម័តសំណើសុំលាលែងពីតំណែងជាប្រធានាធិបតី សមាជិកការិយាល័យនយោបាយ សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស និងជាប្រធានក្រុមប្រឹក្សាការពារជាតិ និងសន្តិសុខ។

រដ្ឋសភា​បាន​បោះឆ្នោត​ជា​ផ្លូវ​ការ​ឱ្យលោក​ចុះ​ចេញ​ពី​តំណែង​នៅ​ថ្ងៃ​បន្ទាប់។ លោកស្រី Vo Thi Anh Xuan ដែលពីមុនជាអនុប្រធានាធិបតី ឥឡូវនេះក្លាយជាប្រធានាធិបតីស្តីទីរបស់វៀតណាម។

កាលពីថ្ងៃទី ២ ខែឧសភា រដ្ឋសភា បានផ្តល់សំណើផ្ទាល់ខ្លួនរបស់លោក Hue ឱ្យចុះចេញពីតំណែងជាប្រធាន បន្ទាប់ពីគណៈកម្មាធិការមជ្ឈិមបក្ស បានអនុម័តលើការលាលែងពីតំណែង។

អនុលោមតាមបទប្បញ្ញត្តិរបស់គណៈកម្មាធិការមជ្ឈិមបក្ស ប្រធានរដ្ឋ និងប្រធានរដ្ឋសភាត្រូវតែជាសមាជិក ការិយាល័យនយោបាយយ៉ាងហោចណាស់ មួយអាណត្តិរយៈពេលប្រាំឆ្នាំ ។

ប្រធានាធិបតីត្រូវតែបំពេញតាមស្តង់ដារសម្រាប់សមាជិក នៃការិយាល័យនយោបាយ និងលេខាធិការដ្ឋាន។ ពួកគេ​ត្រូវ​តែ​មាន​ជំនាញ​ក្នុង​កិច្ចការ​ផ្ទៃក្នុង និង​ខាងក្រៅ ក៏ដូចជា​ការការពារជាតិ និង​សន្តិសុខ ។

ប្រធានរដ្ឋសភាត្រូវតែមាន ចំណេះដឹងជ្រៅជ្រះ ទាក់ទងនឹងប្រព័ន្ធច្បាប់របស់ទាំង វៀតណាម និងពិភពលោក និងសមត្ថភាពគ្រប់គ្រង ប្រកបដោយប្រសិទ្ធភាព ក្នុងចំណោមជំនាញផ្សេងៗទៀត ។

គណៈកម្មាធិការមជ្ឈិមបក្សលើកទី១៣ បានចាប់ផ្តើមសម័យប្រជុំលើកទី៩ នៅទីក្រុងហាណូយ នាព្រឹកថ្ងៃព្រហស្បតិ៍។

ក្រោយមកនៅថ្ងៃដដែលនោះ ក៏បានបន្ថែមបុគ្គលិកចំនួន៤នាក់ ទៅកាន់ការិយាល័យនយោបាយ៖ លោក Le Minh Hung ប្រធានគណៈកម្មការរៀបចំបក្ស ។ លោក Nguyen Trong Nghia ប្រធានគណៈកម្មការព័ត៌មាន និងអប់រំ; លោកស្រី Bui Thi Minh Hoai ប្រធានគណៈកម្មាធិការចលនាម ហាជនមជ្ឈឹមបក្ស; និងលោក Do Van Chien ប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម។

លោក Hung អាយុ ៥៤ ឆ្នាំ មានបទ ពិសោធន៍ជាង ២០ ឆ្នាំជាមួយធនាគាររដ្ឋវៀតណាម។ លោកបានក្លាយជាទេសាភិបាលរង នៃធនាគាររដ្ឋវៀតណាមក្នុងខែតុលា ឆ្នាំ ២០១១។ លោកបានក្លាយជាអភិបាលខេត្ត នៅខែមេសា ឆ្នាំ ២០១៦ នៅអាយុ ៤៦ ឆ្នាំ ដែលជាទេសាភិបាលវ័យក្មេងបំផុត របស់ធនាគារកណ្តាល ដែលមិនធ្លាប់មាន ។ បន្ទាប់មកលោកបានក្លាយជាប្រធាន ការិយាល័យនៃគណៈកម្មាធិការមជ្ឈិមបក្សនៅខែវិច្ឆិកា ឆ្នាំ២០២១។

លោក Chien ដែលមានអាយុ ៦២ឆ្នាំ ធ្លាប់ជាប្រធានគណៈកម្មាធិការប្រជាជនខេត្ត Tuyen Quang មុនពេលក្លាយជាលេខាបក្ស Yen Bai ពីឆ្នាំ ២០១១ ដល់២០១៥។ លោកបានក្លាយជាប្រធានគណៈកម្មាធិការមជ្ឈិមនៃរណសិរ្សមាតុភូមិវៀតណាមនៅខែមេសា ឆ្នាំ ២០២១។

លោក Nghia អាយុ ៦២ ឆ្នាំមានអាជីពយោធារយៈពេល ៤២ ឆ្នាំ ។ ចាប់ពីឆ្នាំ ២០១២ លោកបានក្លាយជាអនុប្រធាន នៃអគ្គនាយកដ្ឋាននយោបាយយោធា ។ នៅខែកុម្ភៈ ឆ្នាំ ២០២១ លោកបានក្លាយជាប្រធានគណៈកម្មការព័ត៌មាន និងអប់រំ។

លោកស្រី Hoai អាយុ ៥៩ ឆ្នាំ បានក្លាយជាអនុប្រធាន គណៈកម្មាធិការត្រួតពិនិត្យកណ្តាល។ លោកស្រីបានក្លាយជាប្រធាន គណៈកម្មការចលនាមហាជនមជ្ឈិមបក្ស នៅខែមេសា ឆ្នាំ២០២១៕

ប្រែសម្រួលៈ ណៃ តុលា

To Top