ព័ត៌មានអន្តរជាតិ

ភ្លើងឆេះផ្ទះនៅទីក្រុង ហាណូយ បណ្តាលឱ្យមនុស្ស១៤នាក់ស្លាប់

បរទេស៖ អគ្គីភ័យ​នៅ​ផ្ទះ​ពីរ​ប្លុកនៅ​សង្កាត់ កៅសៃ នៃ​ទីក្រុង​ហាណូយ​កាលពី​ព្រឹក​ថ្ងៃ​សុក្រ​បាន​សម្លាប់​មនុស្ស​យ៉ាងតិច ១៤ នាក់​។

យោងតាមសារព័ត៌មាន VN EXPRESS ចេញផ្សាយនៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ បានឱ្យដឹងថា នៅវេលាម៉ោង ១២ និង៣០ នាទី រំលងអាធ្រាត អាគារដែលមានទីតាំង នៅផ្លូវតូចចង្អៀត ផ្លូវ Trung Kinh ត្រូវបានអគ្គីភ័យឆាបឆេះ យ៉ាងសន្ធោសន្ធៅ ។ ផ្ទះដែលមានប្លុកពីរជាន់សម្រាប់គ្រួសាររបស់ម្ចាស់ ប្លុក ៣ ជាន់ផ្តល់បន្ទប់ជួល ១២បន្ទប់ និងទំហំដី ៥៥ ម៉ែត្រការ៉េ រវាងប្លុកទាំងពីរដែលប្រើសម្រាប់លក់ និងជួសជុលកង់អគ្គិសនី។

ក្នុងរយៈពេលប៉ុន្មាននាទី អណ្តាតភ្លើងបានកាន់តែខ្លាំងឡើង និងដោយការផ្ទុះយ៉ាងខ្លាំងផងដែរ។

កម្លាំងនគរបាលពន្លត់អគ្គីភ័យ និងកម្លាំងសង្គ្រោះបានបញ្ជូនរថយន្តជាច្រើនគ្រឿង និងមន្ត្រី និងទាហាន ជាច្រើននាក់ទៅកន្លែងកើតហេតុ ប៉ុន្តែទីតាំងផ្ទះក្នុងផ្លូវលំមួយមានទទឹងប្រហែល ២ម៉ែត្រ និងចម្ងាយ ២០០ម៉ែត្រពីផ្លូវធំ ធ្វើឲ្យរថយន្តពន្លត់អគ្គិភ័យមិនអាចចូលទៅដល់បាន។ ក្រុមសង្គ្រោះបន្ទាន់ ត្រូវដាក់ទុយោទឹក ដើម្បីពន្លត់ភ្លើង។

ប៉ូលិស​បាន​គាស់​ទ្វារ​ចូល​ផ្ទះ​នៅ​ម៉ោង​ប្រហែល​១​និង​០៥​នាទី​ទៀប​ភ្លឺ ហើយ​បាន​វាយ​បំបែក​ស៊ុមបង្អួច និង​ជួយ​សង្គ្រោះ​មនុស្ស​៧​នាក់​ចេញពី​ប្លុក​ទាំង​២​។

អាជ្ញាធរសង្កាត់ កៅសៃ បាននិយាយថា មនុស្ស ១៤ នាក់ បានស្លាប់នៅក្នុងអគ្គីភ័យនេះ ដោយបន្ថែមថា មានមនុស្ស ៣នាក់ទៀត កំពុងត្រូវបានព្យាបាល នៅក្នុងមន្ទីរពេទ្យ ជាមួយនឹងស្ថានភាពស្ថិរភាព ៕
ប្រែសម្រួល: ណៃ តុលា

To Top