ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រីការបរទេសអាមេរិក កំពុងបញ្ចុះបញ្ជូល ឲ្យមានការវាយប្រហារ លើប្រទេសរុស្សី

Xinhua
" "

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT សារព័ត៌មាន New York Times បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken កំពុងជំរុញរដ្ឋបាលរបស់លោកប្រធានាធិបតី Joe Biden ឱ្យអនុញ្ញាតឱ្យអ៊ុយក្រែន វាយប្រហារគោលដៅជ្រៅ នៅក្នុងប្រទេសរុស្ស៊ីដោយ ប្រើប្រាស់អាវុធអាមេរិក។

ការហាមឃាត់នេះបើយោងតាមសេតវិមាន ត្រូវបានដាក់ចេញ ដោយការព្រួយបារម្ភថា ប្រសិនបើអាវុធ របស់សហរដ្ឋអាមេរិកត្រូវ បានប្រើប្រាស់នៅខាងក្នុងអ្វីដែល ទីក្រុងវ៉ាស៊ីនតោនទទួលស្គាល់ថាជាទឹកដីរបស់រុស្ស៊ី វានឹងបង្កឱ្យមានការកើនឡើង និងអាចកើតមានសង្គ្រាម លោកលើកទី៣ ជាក់ជាមិនខាន។

" "

កាសែតដដែលនេះបាននិយាយថា លោក Blinken បានធ្វើការតស៊ូមតិសម្រាប់ការ លុបចោលការរឹតបន្តឹង បន្ទាប់ពីបានធ្វើដំណើរទស្សនកិច្ច ប្រកបដោយសុទិដ្ឋិនិយម ទៅកាន់រដ្ឋាភិបាលទីក្រុងគៀវ កាលពីដើមខែនេះ ដោយដកស្រង់ប្រភពពីខាងក្នុង។

" "

មន្ត្រីអ៊ុយក្រែនបានអះអាងថា ការមិនអាចកំណត់គោលដៅលើ កងកម្លាំងរុស្ស៊ីឆ្លងកាត់ព្រំដែនជាមួយអាវុធ អាមេរិកបាននាំឱ្យកងទ័ព របស់ខ្លួនបរាជ័យក្នុង ការទប់ស្កាត់ការរីកចំរើនថ្មីៗនិងការដណ្តើមបានទឹកដីបន្ថែមទៀត ពិសំណាក់ទ័ពរុស្ស៊ីនៅក្នុងតំបន់ Kharkovជាដើម៕

ប្រែសម្រួល៖ស៊ុនលី

To Top