ព័ត៌មានអន្តរជាតិ

លោក Scholz ៖ នឹងមិនមានមីស៊ីល ចំងាយឆ្ងាយ សម្រាប់ផ្គត់ផ្គង់ អ៊ុយក្រែនឡើយ

AFP

បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT អធិការបតីអាល្លឺម៉ង់ Olaf Scholz បាននិយាយថា ការផ្គត់ផ្គង់មីស៊ីល Taurus រយៈចម្ងាយឆ្ងាយ ដែលអ៊ុយក្រែនបានស្នើសុំជាច្រើនខែមកនេះ បានរារាំងទីក្រុងប៊ែរឡាំង ពីការផ្គត់ផ្គង់ពួកគេ។

លោកបានអះអាងថា ការប្រើប្រាស់អាវុធ ដែលមានចម្ងាយដល់ទៅ ៥០០គីឡូម៉ែត្រ ឬប្រមាណជា៣១០ ម៉ាយ នោះគឺពិតជាធ្វើឲ្យមានការនឹង ប្រថុយប្រថាន ព្រមទាំងអាចនឹងបង្កឱ្យមានការប្រឈមមុខដាក់គ្នា ដោយផ្ទាល់រវាងណាតូ និងរុស្ស៊ីជាមិនខាន ។

ខណៈដែលអាល្លឺម៉ង់ បានផ្គត់ផ្គង់ដោយសប្បុរសដល់អ៊ុយក្រែន ជាមួយនឹងផ្នែកសព្វាវុធនិងសំភារៈយោធា ជាច្រើនហើយនោះលោកScholz បានបដិសេធយ៉ាងម៉ឺងម៉ាត់ ក្នុងការធ្វើតាមបារាំង និងអង់គ្លេសក្នុងការផ្តល់មីស៊ីលរយៈចម្ងាយឆ្ងាយ។

គួរឲ្យដឹងដែរថារុស្ស៊ី តែងតែបានព្រមានម្តងហើយម្តងទៀតថា តាមរយៈការផ្តល់ឱ្យអ៊ុយក្រែន នូវសព្វាវុធទំនើបជាងមុន នោះលោកខាងលិច កំពុងខិតកាន់តែកៀកក្នុងការចូលរួមដោយផ្ទាល់នៅក្នុងអរិភាព ជាមួយនឹងផលវិបាកធ្ងន់ធ្ងរ ដែលអាចកើតមានក៏ដោយ៕

ប្រែសម្រួល៖ស៊ុនលី

To Top