ព័ត៌មានអន្តរជាតិ

ទីក្រុងវ៉ាស៊ិតោន ៖ កោះតៃវ៉ាន់ នឹងទទួលបានអាវុធល្អ ប្រសើរជាងអាវុធ ដែលអ៊ុយក្រែនបានទទួល

AFP

បរទេស ៖ យោងតាមការ ចេញផ្សាយ របស់ RT លោក Michael McCaul ប្រធានគណៈកម្មាធិការកិច្ចការ បរទេសរបស់សភា បានអះអាងថា កោះតៃវ៉ាន់ នឹងទទួលបានការផ្គត់ផ្គង់សព្វាវុធទំនើបៗ របស់អាមេរិកជាងអ៊ុយក្រែន និងមានលទ្ធភាពប្រើប្រាស់បច្ចេកវិទ្យាទំនើប របស់អាមេរិកជាច្រើន ផ្សេងទៀតផងដែរ ។

លោក McCaul បានប្រកាសពីការមកដល់ នៃសព្វាវុធរបស់អាមេរិក ក្នុងពេលកំពុង បំពេញទស្សនកិច្ច ដ៏ចម្រូងចម្រាសទៅ កាន់កោះ ដែលគ្រប់គ្រងដោយខ្លួនឯង កាលពីថ្ងៃចន្ទ។ ទីក្រុងប៉េកាំងបានព្រមាន សហរដ្ឋអាមេរិកម្តងហើយម្តងទៀត អំពីផលវិបាក ពីការកោះហៅ និងការបំពាក់អាវុធរបស់ខ្លួន ទៅឲ្យដែនកោះមួយនេះផងដែរ។

គួរឲ្យដឹងដែរថាកន្លងមកនេះបន្ថែមពី លើការបញ្ជូនអាវុធដែលផលិតដោយសហរដ្ឋអាមេរិក ទីក្រុងវ៉ាស៊ីនតោនបានធ្វើការ ដើម្បីទិញឃ្លាំងស្តុកសូវៀតចាស់ៗនៅក្នុងប្រទេសទីបី ដើម្បីបរិច្ចាគទាំងនេះ ទៅទីក្រុងគៀវទៀតផង។

លោក McCaul បានធ្វើការកត់សម្គាល់ថា ជម្លោះរបស់កោះតៃវ៉ាន់ជាមួយចិន នឹង ក្លាយជាជម្លោះនៃកងទ័ពជើងទឹក មិនដូចអរិភាពរបស់អ៊ុយក្រែនជាមួយរុស្ស៊ី ដែលត្រូវបានធ្វើឡើង ជាចម្បងនៅលើដីនោះទេហើយ លោក​បាន​បរិហារ​ក្រុង​ប៉េកាំង​ចំពោះ​ការ​បញ្ជូន​នាវា និង​យន្តហោះ​មក​ជុំវិញ​កោះ​នេះ ​ក្នុង​បំណង​បំភិតបំភ័យ​ក្រុង​តៃប៉ិ៕

ប្រែសម្រួល៖ស៊ុនលី

To Top