បរទេស៖ សមាជិកព្រឹទ្ធសភាមកពី គណបក្សសាធារណរដ្ឋ លោក Roger Wicker បាននិយាយថា សហរដ្ឋអាមេរិកគួរតែដាក់ពង្រាយ អាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រឡើងវិញ នៅក្នុងប្រទេសកូរ៉េខាងត្បូង ព្រោះថា កិច្ចសហប្រតិបត្តិការកាន់តែ កើនឡើងជាមួយរុស្ស៊ី និងចិន បានធ្វើឱ្យកូរ៉េខាងជើង “ជាប្រភពនៃអស្ថិរភាពពិភពលោក លើសពីឧបទ្វីបកូរ៉េ” ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ បានឱ្យដឹងថា លោក Wicker បានធ្វើការណែនាំបែបនេះនៅក្នុងរបាយការណ៍មួយ គឺ ‘សន្តិភាពសតវត្សរ៍ទី២១ តាមរយៈកម្លាំង៖ ការវិនិយោគជំនាន់មួយ នៅក្នុងយោធាសហរដ្ឋអាមេរិក’ – ដែលត្រូវបានបោះពុម្ពកាលពីថ្ងៃពុធ។ ឯកសារនេះក៏បានអំពាវនាវឲ្យ មានការបង្កើនថវិកាការពារជាតិពី ៥៥ ពាន់លានដុល្លារដល់ ៩៥០ ពាន់លានដុល្លារក្នុងឆ្នាំ ២០២៥។
សមាជិកសភារូបនេះបាននិយាយថា “កូរ៉េខាងជើងនៅតែបន្តលើសពីការ រំពឹងទុកទាក់ទងនឹងកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលរបស់ខ្លួន ជាមួយនឹងសមត្ថភាពដែលអាច កំណត់គោលដៅទ្វីបអាមេរិក” ដោយបន្ថែមថា “ដោយគ្មានដំណោះស្រាយ ការទូតភ្លាមៗដែលបានឃើញ” ទីក្រុងវ៉ាស៊ីនតោនត្រូវតែធានាថា ការរារាំងមិន រលាយនៅឧបទ្វីបកូរ៉េ» នោះឡើយ។
យោងតាមលោក Wicker សហរដ្ឋអាមេរិកគួរតែបន្តធ្វើសមយុទ្ធជាមួយកូរ៉េខាងត្បូង រក្សាវត្តមានយោធា “ជាប់លាប់” នៅក្នុងតំបន់ និងស្វែងរក “ជម្រើសថ្មី” ដូចជា “ការដាក់ពង្រាយឡើងវិញនូវអាវុធនុយក្លេអ៊ែរ យុទ្ធសាស្ត្ររបស់សហរដ្ឋអាមេរិក នៅលើឧបទ្វីបកូរ៉េ” ៕
ប្រែសម្រួលៈ ណៃ តុលា