ព័ត៌មានអន្តរជាតិ

លោក Medvedev ៖ រុស្សីត្រៀមខ្លួន រួចជាស្រេច ដើម្បីផ្គត់ផ្គង់ឲ្យ សត្រូវរបស់អាមេរិក

Sputnik
" "

បរទេស ៖ យោងតាមការចេញ ផ្សាយរបស់ RT អតីតប្រធានាធិបតីរុស្ស៊ី លោក Medvedev បាននិយាយ កាលពីថ្ងៃព្រហស្បតិ៍ថា ទីក្រុងមូស្គូបានត្រៀមខ្លួន ជាស្រេចដើម្បីបំពាក់អាវុធដល់ សត្រូវរបស់សហរដ្ឋអាមេរិក ដើម្បីឆ្លើយតបទៅនឹងទីក្រុងវ៉ាស៊ីនតោន និងសម្ព័ន្ធមិត្តរបស់ខ្លួន ដែលបានបញ្ជូនអាវុធ ទៅកាន់អ៊ុយក្រែន។

ប្រធានាធិបតី Vladimir Putin បានលើកឡើង អំពីលទ្ធភាពនៃការឆ្លើយតបមិនសមមាត្រ បែបនេះ នៅក្នុងកិច្ចប្រជុំ កាលពីថ្ងៃពុធ ជាមួយទីភ្នាក់ងារ សារព័ត៌មានបរទេស ប៉ុន្តែបានចង្អុលបង្ហាញថា ការផ្តល់យោបល់នេះគឺ ស្ថិតនៅក្រោមការពិចារណាប៉ុណ្ណោះ។

" "

រហូតមកដល់ពេលនេះ គាត់បាននិយាយថា ៖ក្រុមបក្សពួករបស់ពួកគេ មិនមានមានអារម្មណ៍ថា ខុសឆ្គង់ឡើយនិង មានសិទ្ធិក្នុងការបញ្ជូន អាវុធគ្រប់ប្រភេទ ទៅកាន់អ៊ុយក្រែន ដើម្បីបំផ្លាញប្រទេសរុស្ស៊ី តាមគ្រប់មធ្យោបាយ ដែលអាចធ្វើទៅបាន ហើយថែមទាំងគំរាមកំហែង ដល់នរណាម្នាក់ ដែលនឹងផ្តល់ឱ្យទីក្រុងមូស្គូនូវអាវុធ ឬសម្ភារៈផ្សេងទៀត សម្រាប់ការពារខ្លួនទៀតផង។

" "

សហរដ្ឋ​អាមេរិក និង​សម្ព័ន្ធមិត្ត​បាន​ទទូច ​ជា​យូរ​មក​ហើយ​ថា ការ​ផ្តល់​អាវុធ និង​បរិក្ខារ​ដល់​អ៊ុយក្រែន មិន​បាន​ធ្វើ​ឲ្យ​ពួកគេ​ក្លាយ​ជា​ភាគី​ជម្លោះ​ជាមួយ​រុស្ស៊ី​ទេ ហើយដើម្បីរក្សាការយល់ឃើញនោះ ពួកគេបានប្រកាសពីការរឹតបន្តឹងមួយ ចំនួនលើការប្រើប្រាស់អាវុធ របស់ពួកគេដោយទីក្រុងគៀវ ។

យ៉ាង​ណា​ក៏​ដោយ​ក្នុង ​មួយ​សប្តាហ៍​កន្លង​ទៅ​នេះ បន្ទាប់​ពី​យុទ្ធនាការ​ដាក់​សម្ពាធ ​ដឹកនាំ​ដោយ​អង់គ្លេស ប្រទេស​ណាតូ​ភាគ​ច្រើន​បាន​បំភ្លឺ​ភ្លើង​ខៀវ​ ចំពោះ​ការ​វាយ​ប្រហារ​ របស់​អ៊ុយក្រែន​ចំពោះ​អ្វី​ដែល​ពួកគេ​ចាត់​ទុក​ថា ​ជា​ទឹកដី​រុស្ស៊ី៕

ប្រែសម្រួល៖ស៊ុនលី

To Top