បរទេស៖ យោងតាមការចេញផ្សាយរបស់ RT អនុរដ្ឋមន្ត្រីការពារជាតិលោក Cezary Tomczyk បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រព័ន្ធការពារដែនអាកាស Patriot ផលិតដោយសហរដ្ឋអាមេរិក ដែលឈរជើងនៅក្នុងប្រទេសប៉ូឡូញ នឹងមិនទៅត្រូវបញ្ជូនទៅណាទេ។
មន្ត្រីរូបនេះត្រូវបានគេមើលឃើញថា បានធ្វើអត្ថាធិប្បាយបែបនេះ ដើម្បីឆ្លើយតបទៅលើអត្ថបទកាសែត ដែលចេញផ្សាយ New York Times ដែលស្នើឱ្យក្រុងវ៉ាស៊ីនតោនអាចប្រគល់អាវុធបែបនេះមួយ គ្រឿងទៅឲ្យប្រទេសអ៊ុយក្រែន។
លោកTomczyk បាននិយាយនៅលើបណ្តាញសង្គម X ថា ប៉ូឡូញមិនយល់ព្រមផ្ទេរអាវុធនេះទេ ។ និយាយអំពីតម្រូវការសក្តានុពល របស់អាមេរិកដើម្បីជំនួសប្រព័ន្ធ ដែលខ្លួននឹងប្រគល់ទៅឱ្យ Kiev លោក Tomczyk បាននិយាយថា វ៉ាស៊ីនតោនអាចស្វែងរក Patriot នៅកន្លែងផ្សេង ហើយមិនពឹងផ្អែកលើឃ្លាំងអាវុធប៉ូឡូញនោះទេ។
គួរឲ្យដឹងដែរថា ទោះបីជាយ៉ាងណាក្តីមន្ត្រីអាមេរិក មិនបានធ្វើអត្ថាធិប្បាយ លើរបាយការណ៍របស់ NYT ដែលបានអះអាងថា ប្រព័ន្ធការពារដែនអាកាសថ្មី អាចមកដល់ដីអ៊ុយក្រែនក្នុងប៉ុន្មានថ្ងៃខាងមុខ ៕
ប្រែសម្រួល៖ ស៊ុន លី