ព័ត៌មានអន្តរជាតិ

អគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន រៀបចំធ្វើសន្និបាតស្តីពី កិច្ចសហប្រតិបត្តិការ ផ្នែកសិទ្ធិផ្សាយបន្តផ្ទាល់ឆ្នាំ២០២៤

កាលពីថ្ងៃទី១៩ ខែមិថុនា សន្និបាតស្តីពីកិច្ចសហប្រតិបត្តិការ ផ្នែកសិទ្ធិផ្សាយបន្តផ្ទាល់ឆ្នាំ២០២៤ នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន និងជាពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង ស្តីពីកិច្ចសហប្រតិបត្តិការខាងកម្មសិទ្ធិបញ្ញា នៃការប្រកួតកីឡាអូឡាំពិកក្រុងប៉ារីស បានបើកធ្វើនៅក្រុងប៉េកាំង ។

លោក Peng Jianming នាយកគ្រប់គ្រងនៃការិយាល័យនាយកគ្រប់គ្រង នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានថ្លែងថា សន្និបាតស្តីពីកិច្ចសហប្រតិបត្តិការ ផ្នែកសិទ្ធិផ្សាយបន្តផ្ទាល់ឆ្នាំ២០២៤ នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន និងជាពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង ស្តីពីកិច្ចសហប្រតិបត្តិការខាងកម្មសិទ្ធិបញ្ញា នៃការប្រកួតកីឡាអូឡាំពិកក្រុងប៉ារីសលើកនេះ គឺក្នុងគោលបំណងប្រមូលផ្តុំពុទ្ធិ នៃមជ្ឈដ្ឋានសោតទស្សន៍ថែមមួយកម្រិតទៀត ក៏ដូចជាជំរុញកម្លាំងផលិតកម្មគុណភាពថ្មី និងកម្លាំងផ្សព្វផ្សាយគុណភាពថ្មីនៃ អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនអភិវឌ្ឍន៍ ដើម្បីរួមគ្នាជំរុញការរក្សាសិទ្ធិ របស់ចិនឱ្យរីកចម្រើនយ៉ាងល្អប្រសើរ ។

លោកស្រី Anne-Sophie Voumard នាយកគ្រប់គ្រងផ្នែកទូរទស្សន៍ និងសេវាកម្មទីផ្សារនៃគណៈកម្មាធិការ កីឡាអូឡាំពិកអន្តរជាតិ បានថ្លែងសុន្ទរកថាតាមប្រព័ន្ធវីដេអូ ដោយលើកឡើងថា គណៈកម្មាធិការកីឡាអូឡាំពិកអន្តរជាតិ និងខិតខំប្រឹងប្រែងធ្វើការជាមួយដៃគូសហប្រតិបត្តិការ ដូចជាអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនជាដើម ចងចាំពីសារសំខាន់នៃការគោរពច្បាប់ រក្សាសិទ្ធិនិងកម្មសិទ្ធិបញ្ញា ដើម្បីបង្កបរិយាកាសដែលយក ចិត្តទុកដាក់ខ្ពស់ចំពោះកម្មសិទ្ធិបញ្ញា និងការច្នៃប្រឌិតថ្មីនៅក្នុងមជ្ឈដ្ឋានកីឡា ៕

To Top