ព័ត៌មានអន្តរជាតិ

ភ្លើងឆេះព្រៃ កំពុងបន្តឆេះរាលដាល នៅតំបន់ភាគខាងជើង រដ្ឋកាលីហ្វ័រនីញ៉ា

AFP

សាន់ហ្វ្រាន់ស៊ីស្កូ៖ ភ្លើងឆេះព្រៃ បានបន្តឆេះរាលដាល់ទៅដល់ តំបន់ភាគខាងជើងនៃរដ្ឋកាលីហ្វ័រនីញ៉ា នៅតែស្ថិតក្នុងកម្រិតត្រឹមតែ ៥ភាគរយប៉ុណ្ណោះ គិតត្រឹមរសៀលថ្ងៃពុធ ។

ទីតាំងនៃភ្លើងឆេះ គឺស្ថិតនៅចម្ងាយប្រហែល ១០០ម៉ាយ ភាគពាយព្យនៃទីក្រុង Sacramento រដ្ឋធានីនៃរដ្ឋកាលីហ្វ័រនីញ៉ា ភាគខាងលិចរបស់សហរដ្ឋអាមេរិក បានកើតឡើងកាលពីថ្ងៃចន្ទ ហើយស្ថិតក្នុងចំណោមភ្លើងឆេះព្រៃ ជាងរាប់សិបហិកតាដែលបាន ឆាបឆេះទូរទាំងរដ្ឋនេះ ។

យោងតាមនាយកដ្ឋានព្រៃឈើ និងការការពារភ្លើងរដ្ឋកាលីហ្វ័រនីញ៉ា បានឲ្យដឹង ភ្លើងឆេះព្រៃ ដែលបច្ចុប្បន្នជាភ្លើងឆេះព្រៃដ៏ធំ និងលឿនបំផុតនៅភាគខាងជើងរដ្ឋកាលីហ្វ័រនីញ៉ា បានលេបត្របាក់ផ្ទៃដីប្រហែល ១៥.៦៥៦ហិកតានៅក្នុងតំបន់ Colusa ។ ការជម្លៀសកំពុងបន្ត ។

នៅតំបន់ Sonoma County ភ្លើងឆេះព្រៃ Point Fire ដែលបានកើតឡើងកាលពីថ្ងៃអាទិត្យនៅ Geyserville និងបានបំផ្លាញផ្ទៃដីជាង១.២០៧ហិកតា គឺត្រូវបានគ្រប់គ្រងបាន ៥០ភាគរយគិតត្រឹមល្ងាចថ្ងៃអង្គារ ។

នៅតំបន់ Calaveras County អគ្គិភ័យដែលបានឆាបឆេះកាលពីរសៀលថ្ងៃចន្ទ ត្រូវបានគេដាក់ឈ្មោះថា Aero Fire ហើយវាត្រូវបានចាត់ទុកថា ជាការគំរាមកំហែងដល់រចនាសម្ព័ន្ធជាង ៣.៦០០ហិកតា ។ វាមាន ៣៣ភាគរយកាលពីរសៀលថ្ងៃពុធ ដោយបានឆេះលើផ្ទៃដីជាង ៥.៣៥១ហិកតា ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top