ព័ត៌មានអន្តរជាតិ

វិមានក្រមឡាំង ៖ រុស្សីត្រៀម ខ្លួនរួចជាស្រេច ដើម្បីពិភាក្សា ជាមួយនឹងបារាំង

Xinhua

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT អ្នកនាំពាក្យ វិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយកាលពីថ្ងៃអង្គារថា ប្រទេសរុស្ស៊ី មិនដែល បដិសេធការសន្ទនា ជាមួយបារាំងទេ ហើយត្រៀមខ្លួនជាស្រេច ដើម្បីចូលរួមក្នុងការចរចា ក្នុងកម្រិតដែលសមភាគី របស់យើងដែលបានត្រៀម រួចរាល់ទៅហើយ ។

លោក Peskov បានប្រាប់អ្នកយកព័ត៌មាន នៅពេលសួរ រកការអត្ថាធិប្បាយ លើការកត់សម្គាល់ ចុងក្រោយរបស់ ប្រធានាធិបតីបារាំង Emmanuel Macron ប្រធានាធិបតី រុស្ស៊ីលោក Vladimir Putin បានផ្តល់សញ្ញាម្តងហើយម្តងទៀត អំពីឆន្ទៈរបស់គាត់ក្នុងការចូលរួមក្នុងការចរចាប្រកបដោយអត្ថន័យជាមួយមហាអំណាចបរទេសទាំងឡាយណាទាំងអស់។

លោក Macron បានរំលឹកទៅដល់លទ្ធភាពនៃ​ការ​ចរចា ​ជាមួយ​ប្រធានាធិបតី​រុស្ស៊ី ខណៈ​កំពុង​និយាយ​ក្នុង​កម្មវិធី Generation Do It Yourself។ ទោះបីជាប្រធានាធិបតីបារាំង បានបញ្ជាក់ថា លោកមិន មានទំនាក់ទំនងជាមួយ លោក Putinក្នុងប៉ុន្មានខែថ្មីៗនេះក៏ដោយ លោកបានសម្តែងការត្រៀមខ្លួន ក្នុងការនិយាយទៅកាន់មេដឹកនាំរុស្ស៊ីចាប់ តាំងពីលោកបានអះអាងថា លោកតែងតែមានជំនឿជឿ ជាក់លើអំណាចនៃការសន្ទនាដែរ។

ខណៈពេលដែលលោក Macron បានផ្តល់សញ្ញា ម្តងហើយម្តងទៀត អំពីការត្រៀមខ្លួនរបស់គាត់ ក្នុងការចូលរួមក្នុងកិច្ចសន្ទនា ប្រកបដោយអត្ថន័យ និង តម្រង់ទិសសន្តិភាព ជាមួយទីក្រុងមូស្គូ ហើយនោះ មេដឹកនាំបារាំងក៏ បាននិយាយពីមុនថា គាត់មិនឃើញឱកាសពិតប្រាកដ សម្រាប់ការចរចាជាមួយវិមានក្រឹមឡាំងនោះដែរ៕

ប្រែសម្រួល៖ស៊ុនលី

To Top