សេអ៊ូល៖ ទីភ្នាក់ងារព័ត៌មានកណ្តាលកូរ៉េ ហៅកាត់ថា (KCNA) បានរាយការណ៍ឲ្យដឹង នៅថ្ងៃសៅរ៍នេះថា គណបក្សពលករកូរ៉េ បានចាប់ផ្តើមកិច្ចប្រជុំពេញ អង្គលើកទី១០ នៃគណៈកម្មាធិការ កណ្តាលលើកទី៨ របស់ខ្លួនកាលពីថ្ងៃសុក្រ ។
សេចក្តីរាយការណ៍នេះបានឲ្យដឹងថា កិច្ចប្រជុំនេះត្រូវបានរៀបចំឡើង ក្នុងគោលបំណង “ពិនិត្យឡើងវិញនូវរាល់ការងារ ដែលបានអនុវត្តន៍នៅក្នុងឆមាសទី១នៃឆ្នាំ២០២៤ ហើយបានពិភាក្សា និងសម្រេចនូវបញ្ហាបន្ទាន់សំខាន់ៗមួយចំនួន” ។
យោងតាមទីភ្នាក់ងារ KCNA បានឲ្យដឹងថា កិច្ចប្រជុំនេះបានធ្វើឡើង ក្រោមអធិបតីភាពលោក គីម ជុងអ៊ុន អគ្គលេខាធិការ នៃគណបក្សពលករកូរ៉េ និងជាប្រធានកិច្ចការរដ្ឋ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ ហៅថា (កូរ៉េខាងជើង)។
ទីភ្នាក់ងារ KCNA បានរាយការណ៍មកថា ធាតុចូលសំខាន់ៗចំនួន ៥ត្រូវបានដាក់នៅក្នុង របៀបវារៈ នៃកិច្ចប្រជុំពេញអង្គមួយនេះ ហើយការពិភាក្សាទាក់ទងនឹងធាតុនានា កំពុងដំណើរការ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា