ព័ត៌មានអន្តរជាតិ

អគ្គីភ័យកំពុងឆាបឆេះ នៅទីតាំងស្នាក់នៅ របស់កសិដ្ឋានមួយកន្លែង នៅជាយក្រុងម៉ូស្គូ បណ្តាលឲ្យស្លាប់មនុស្ស៥នាក់

AFP

ម៉ូស្គូ៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍នៅថ្ងៃសៅរ៍នេះថា អគ្គីភ័យបានឆាបឆេះនៅក្នុងអន្តេវាសិកដ្ឋាន មួយកន្លែងនៅក្នុងទីក្រុង Balashikha ដែលជាជាយនៃក្រុងម៉ូស្គូ ដោយបានបណ្តាល ឲ្យមនុស្សចំនួន៥នាក់ាបានស្លាប់

ទីភ្នាក់ងារសារព័ត៌មាន TASS បានដកស្រង់ សម្តីរបស់ក្រុមសេវាប្រតិបត្តិការថា “ជាលទ្ធផលនៃអគ្គីភ័យ នៅក្នុងអន្តេវាសិកដ្ឋាននៅផ្លូវ Keramicheskaya មានមនុស្សចំនួន៥នាក់បានស្លាប់ និង៣នាក់ត្រូវបានជួយសង្គ្រោះ ហើយបច្ចុប្បន្នកំពុងធ្វើការសង្គ្រោះ ហើយមនុស្សចំនួន១០នាក់ត្រូវបានជម្លៀសចេញ” ។

ក្រុមសេវាប្រតិបត្តិការ បានឲ្យដឹងថា “យោងតាមទិន្នន័យបឋម មូលហេតុនៃការបង្កជាអគ្គីភ័យ គឺកើតចេញពី បណ្តាញអគ្គិសនី” ។

ក្រសួងស្ថានការណ៍គ្រាអាសន្ន របស់រុស្ស៊ី បានឲ្យដឹងថា ភ្លើងដែលមានផ្ទៃក្រឡា៤០ម៉ែត្រ ការ៉េត្រូវបានពន្លត់រលត់ហើយ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top