ព័ត៌មានអន្តរជាតិ

ស្ថាប័នសន្តិសុខ បណ្តាញអ៊ីនធើណេត នៃប្រទេសចិនធ្វើការវិភាគ យ៉ាងស៊ីជម្រៅ និងគ្រប់ជ្រុងជ្រោយ ចំពោះការដែលស្ថាប័នរដ្ឋាភិបាល អាមេរិក បានប្រឌិតឡើង នូវអ្វីដែលហៅថាអង្គការHacker”Volt Typhoon”ដែលគាំទ្រ ដោយប្រទេសចិន

តាំងពីឆ្នាំ២០២៣មក រដ្ឋាភិបាលអាមេរិក បានឆ្លងតាមរយៈការប្រឌិតព័ត៌មាន ដែលហៅថា អង្គការHacker”Volt Typhoon”ដែលគាំទ្រដោយរដ្ឋាភិបាលប្រទេសចិន បានបំផុសការវាយប្រហារ តាមបណ្តាញអ៊ីនធើណេត ទៅលើហេដ្ឋារចនាសម័្ពន្ធគន្លឹះរបស់អាមេរិក ដើម្បីឃោសនាបំប៉ោងយ៉ាងគឃ្លើនពី”ការគំរាមកំហែងរបស់ចិន” និងមួលបង្កាច់រូបភាពអន្តរជាតិរបស់ចិន ។ នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៤ មជ្ឈមណ្ឌលជាតិឆ្លើយ តបបន្ទាន់ចំពោះវីរុសកុំព្យូទ័រ ជាបន្ទាន់របស់ចិន បន្ទប់ពិសោធន៍ គម្រោងជាតិអំពីបច្ចេកទេ សបង្ការនិងគ្រប់គ្រងវីរុស កុំព្យូទ័រនិងក្រុមហ៊ុនសន្តិសុខឌីជីថល ៣៦០បានរួមគ្នាចេញផ្សាយ របាយការណ៍ស៊ើបអង្កេត ដោយលាតត្រដាងនូវមុខមាត់ ពិតប្រាកដនៃក្រុមឧក្រិដ្ឋជនជំរិត តាមវីរុសកុំព្យូទ័រ និងការពិតនៅពីក្រោយ ដែលអាមេរិកឃោសនាបំប៉ោងពីករណីនេះ។

លទ្ធផលស៊ើបអង្កេតបាន បង្ហាញថា ការផ្សព្វ ផ្សាយព័ត៌មាន ក្លែងក្លាយនៃអង្គការHacker”Volt Typhoon”គឺគ្រោងផែនការ ដោយស្ថាប័ន ស៊ើបការណ៍សម្ងាត់អាមេរិក ជាសកម្មភាពប្រឌិតព័ត៌មាន ក្លែងក្លាយនិងគ្រប់គ្រងមជ្ឈដ្ឋាន សាធារណៈមតិដែលមានការចូលរួមពី សមាជិករដ្ឋសភាអាមេរិកដែលប្រឆាំងចិន និងស្ថាប័នរដ្ឋបាលនៃសហរដ្ឋអាមេរិក ជាច្រើន ដូចជាសេតវិមាន ក្រសួងយុត្តិធម៌ និងក្រសួងការពារជាតិជាដើម ព្រមនិងស្ថាប័នគ្រប់គ្រងសន្តិសុខបណ្តាញ អ៊ីនធើណេត”សម្ព័ន្ធភ្នែក៥”។ក្នុងប្រតិបត្តិការលើកនេះ ឆ្លងតាមរយៈការប្រឌិតនិងផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ស្ថាប័នស៊ើបការណ៍អាមេរិកបានប្រឌិតនិងឃោសនាបំប៉ោងពី”ការគំរាមកំហែងតាមបណ្តាញអ៊ីនធើណេតពីប្រទេសចិន” ដើម្បីជំរុញឱ្យមាត្រាទី៧០២នៃ«សេចក្តីព្រាងច្បាប់ស្តីពីការឃ្លាំមើលការស៊ើបការណ៍ពីបរទេស»នៃប្រទេសអាមេរិកត្រូវអនុម័តឱ្យបន្តមានសុពលភាព ក៏ដូចជាពង្រឹងសមត្ថភាព វាយប្រហារនិង កំញើញដល់គូប្រជែង ព្រមនិងសមត្ថភាពឃ្លាំមើលនិង គ្រប់គ្រងប្រជាជនរបស់ស្ថាប័ន ស៊ើបការណ៍អាមេរិក៕

To Top