ព័ត៌មានអន្តរជាតិ

បារាំង ផ្ទុះកុប្បកម្មភ្លាមៗ នៅទីក្រុងជាច្រើន ក្រោយប្រកាសលទ្ធផល បោះឆ្នោតប្រធានាធិបតី

RT News

បរទេស៖ កុប្បកម្ម ការប៉ះទង្គិចគ្នា និងការលួចប្លន់ បានផ្ទុះឡើងនៅទូទាំងប្រទេសបារាំង ខណៈដែលអ្នកគាំទ្រឆ្វេងនិយម បាននាំគ្នាសម្រុកមកកាន់ដងផ្លូវ ដើម្បីអបអរសាទរជ័យជម្នះរបស់ក្រុមចម្រុះរណសិរ្សថ្មី លើគណបក្ស National Rally ស្តាំនិយម និងក្រុមកណ្តាលរបស់ប្រធានាធិបតី Emmanuel Macron កាលពីថ្ងៃអាទិត្យ ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៤ បានឱ្យដឹងថា មន្ត្រីប៉ូលិសបង្ក្រាបកុបកម្មជាង ៣០.០០០នាក់ រួមទាំងប៉ូលីស ៥.០០០នាក់នៅទីក្រុងប៉ារីស ត្រូវបានដាក់ពង្រាយ នៅទូទាំងប្រទេសបារាំង ដើម្បីការពារអំពើហិង្សា ខណៈដែលភាពតានតឹងផ្នែកនយោបាយ បានកើនឡើងមុនការបោះឆ្នោតរវាងភាគីស្តាំនិយម និងឆ្វេងនិយម។

ភ្លាមៗបន្ទាប់ពីលទ្ធផលបឋម ត្រូវបានប្រកាសកាលពីយប់ថ្ងៃអាទិត្យ កុប្បកម្មបានផ្ទុះឡើងនៅឯការជួបជុំរបស់ក្រុមចម្រុះរណសិរ្សថ្មី នៅកណ្តាលទីក្រុងប៉ារីស ដោយមានទីក្រុង Nantes, Lyon, Marseille និងទីក្រុង Rennes ចូលរួមក្នុងពេលឆាប់ៗនេះ។

ហ្វូងមនុស្សបានប្រមូលផ្តុំគ្នានៅទីលានសាធារណៈរបស់រដ្ឋ ដោយបាញ់កាំជ្រួច និងស្រែកថា៖ «យុវជនអើយ ចាញ់បោករណសិរ្សជាតិ!»។

ប៉ូលិសបានព្យាយាមបំបែកហ្វូងហ្វូង មនុស្សដោយឧស្ម័នបង្ហូរទឹកភ្នែក ខណៈដែលហ្វូងមនុស្សពាក់មួក និងពាក់ម៉ាស់បានចាប់ផ្តើមគប់ដប ដំឡើងរបាំង និងដុតកង់រថយន្ត ។ យ៉ាងហោចណាស់មន្ត្រីម្នាក់ត្រូវបានគេរាយការណ៍ថាបានរងរបួស៕
ប្រែសម្រួលៈ ណៃ តុលា

To Top