អ្នកផ្តល់បទសម្ភាសន៍ នៅទូទាំងពិភពលោក រំពឹងទុកពីកម្លាំងចលករ កាន់តែច្រើនរបស់ចិន កិច្ចប្រជុំពេញអង្គលើកទី៣ នៃគណៈកម្មាធិការមជ្ឈិមបក្ស កុម្មុយនីស្តចិន អាណត្តិទី២០ ដែលជិតនឹងបើកធ្វើទទួល បានការយកចិត្តទុកដាក់យ៉ាង ខ្លាំងពីទូទាំង ពិភពលោក ចិននឹងជុំវិញកំណែទម្រង់ ឱ្យស៊ីជម្រៅដោយគ្រប់ជ្រុងជ្រោយ ថែមទៀត តាមរយៈការធ្វើទំនើបកម្ម តាមបែបផែនចិន ។ ការស្ទង់មតិចំនួនបី របស់បណ្តាញទូរទស្សន៍ CGTN នៃអគ្គស្ថានីយវិទ្យុ និង ទូរទស្សន៍មជ្ឈិមចិន ជាមួយអ្នកផ្តល់បទសម្ភាសន៍ នៅទូទាំងពិភពលោក បានបង្ហាញឱ្យដឹងថា អ្នកផ្តល់បទសម្ភាសន៍ ចំនួន៧៦,៩ភាគរយ បានទទួលស្គាល់ក្នុងកម្រិតខ្ពស់ ចំពោះសមិទ្ធផលអភិវឌ្ឍន៍ ប្រកបដោយគុណភាព ខ្ពស់របស់ចិន ហើយរំពឹងថា ការធ្វើឱ្យកំណែទម្រង់ មានភាពកាន់តែស៊ីជម្រៅ ដោយគ្រប់ជ្រុងជ្រោយ ថែមមួយកម្រិតទៀតរបស់ចិននឹងនាំមកនូវកាលានុវត្តភាព កាន់តែច្រើនដល់ពិភពលោក ។
ក្នុងការស្ទង់មតិ អ្នកផ្តល់បទសម្ភាសន៍ ចំនួន៨០,៣ភាគរយបានកោតសរសើរថា សេដ្ឋកិច្ចចិនមានមូលដ្ឋាន រឹងមាំណាស់ ហើយយល់ឃើញថា ប្រការនេះនឹងផ្តល់ ផលប្រយោជន៍កាន់តែ ច្រើនដល់ពិភពលោក ។
អ្នកផ្តល់បទសម្ភាសន៍ ចំនួន៨៥,២ភាគរយ មានសុទិដ្ឋិនិយម ចំពោះនិន្នាការអភិវឌ្ឍន៍ ដោយនឹងនរ នៃសេដ្ឋកិច្ចចិន ដែលមានទំនោរ ទៅរកភាពល្អប្រសើរ ក្នុងរយៈពេលយូរ ។ អ្នកផ្តល់បទ សម្ភាសន៍ចំនួន៩៣,២ភាគរយបានកោតសរសើរពីកម្លាំងជាក់ស្តែងខាងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យារបស់ចិន ។ អ្នកផ្តល់បទសម្ភាសន៍ចំនួន ៨៥,៤ភាគរយ បានទទួលស្គាល់ពីការផ្តោតសំខាន់ និងការប្តេជ្ញាចិត្តរបស់ចិន ក្នុងវិស័យច្នៃប្រឌិតថ្មី ដោយម្ចាស់ការ ។ អ្នកផ្តល់បទសម្ភាសន៍ ចំនួន៧៨,៥ភាគរយបានយល់ឃើញថា ឧស្សាហកម្ម បៃតង នឹងផ្តល់ការគាំទ្រយ៉ាងខ្លាំង ក្នុងការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ របស់ចិន ហើយអ្នកផ្តល់បទសម្ភាសន៍ចំនួន៨១,៩ ភាគរយយល់ឃើញថា ចិនជាប្រទេសមួយ ដែលពោរពេញទៅដោយឱកាស ការអភិវឌ្ឍរបស់ចិន នឹងបន្តផ្តល់កាលានុវត្តភាព ដល់ពិភពលោក ៕