ថ្ងៃទី១១ ខែកក្កដា សិក្ខាសាលាស្តីពី «ចិន៖AI ២០២៤» នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន បានបើកធ្វើនៅទីក្រុងប៉េកាំង។ លោក Shen Haixiong អនុរដ្ឋមន្ត្រីក្រសួងឃោសនាការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាអគ្គនាយកនៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន បានចូលរួមក្នុងពិធីបើកសិក្ខាសាលា និងថ្លែងសុន្ទរកថា។
លោក Shen Haixiong បានថ្លែងថា នៅខែមេសាឆ្នាំនេះ អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន បានដាក់ចេញសកម្មភាព «ចិន៖AI២០២៤» ដែលជាព្រឹត្តិការណ៍បច្ចេកវិទ្យាថ្នាក់ជាតិជា លើកដំបូងដែលចាត់ទុកបញ្ញាសិប្បនិម្មិតជាស្នូល ដែលបានក្លាយជាការអនុវត្ត ការច្នៃប្រឌិតថ្មីនិងការស្វែងរកដ៏សំខាន់មួយទៀត ក្នុងការធ្វើឱ្យស៊ីជម្រៅជាបន្តបន្ទាប់ នូវយុទ្ធសាស្ត្រអភិវឌ្ឍន៍ “5G+4K/8K+AI” និងជំរុញយ៉ាងសកម្មឱ្យកម្លាំងផលិតកម្ម គុណភាពថ្មីប្រែក្លាយទៅជាកម្លាំងផ្សព្វផ្សាយ របស់អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន ហើយធ្វើឱ្យការគិតពិចារណាស៊ីជម្រៅ អំពីការធ្វើយ៉ាងដូចម្តេចដើម្បីធ្វើឱ្យ AI ផ្តល់អត្ថប្រយោជន៍ដល់មនុស្សជាតិ។
អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន នឹងបន្តធ្វើសកម្មភាពពាក់ព័ន្ធ “បញ្ញាសិប្បនិម្មិតបូក” ដើម្បីអភិវឌ្ឍយ៉ាងខ្លាំងក្លានូវ កម្លាំងផលិតកម្មគុណភាពថ្មីដែលរួមបញ្ចូល ការច្នៃប្រឌិតថ្មីខាងបច្ចេកវិទ្យា និងការច្នៃប្រឌិតខាងប្រព័ន្ធផ្សព្វផ្សាយ អនុវត្តយ៉ាងសកម្មនូវសកម្មភាព ប្រព័ន្ធផ្សព្វផ្សាយស្តីពីការគ្រប់គ្រងបញ្ញាសិប្បនិម្មិត ធ្វើកិច្ចសហប្រតិបត្តិការផ្នែក ប្រព័ន្ធផ្សព្វផ្សាយជាសកលយ៉ាងទូលំទូលាយ និងធ្វើកិច្ចខិតខំប្រឹងប្រែងរួមជាមួយគ្រប់មជ្ឈដ្ឋាន ដើម្បីកសាងផ្ទះពិភពលោកដ៏ល្អប្រសើរតាមរយៈAI៕