ព័ត៌មានអន្តរជាតិ

រដ្ឋាភិបាលក្រុងគៀវ បង្ហាញផែនការអំពី ការប្រើប្រាស់លុយរបស់រុស្ស៊ី

RT News

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែនលោក Rustem Umerov បានធ្វើការបង្ហោះនៅលើ Facebook កាលពីថ្ងៃពុធថា ប្រទេសអ៊ុយក្រែននឹងចំណាយប្រាក់ ដែលខ្លួនទទួលបានពីមូលនិធិធនាគារកណ្តាល របស់រុស្ស៊ីដែលជាប់គាំងនៅក្នុងសហភាពអឺរ៉ុប លើការពង្រឹងសមត្ថភាពការពារជាតិរបស់ខ្លួន និងគាំទ្រក្រុមហ៊ុនផលិតក្នុងស្រុកផងដែរ។

សហភាពអឺរ៉ុប និងសហរដ្ឋអាមេរិកបានបង្កកដោយខុសច្បាប់ នូវទ្រព្យសម្បត្តិអធិបតេយ្យភាពរុស្ស៊ីប្រមាណ ៣០០ពាន់លានដុល្លារ នៅដើមដំបូងនៃជម្លោះអ៊ុយក្រែន នៅដើមឆ្នាំ ២០២២។

ខណៈពេលដែលសហភាពអឺរ៉ុប រហូតមកដល់ពេលនេះបានទប់ទល់ នឹងការទាមទារពីទីក្រុងគៀវ និងវ៉ាស៊ីនតោន ដើម្បីរឹបអូសយកមូលនិធិទាំងស្រុងនោះ ខ្លួនបានយល់ព្រមដកហូតការប្រាក់ និងប្រាក់ចំណូលដែលពួកគេបង្កើត និងប្រគល់ប្រាក់ទៅឱ្យអ៊ុយក្រែន។

ក្រោមការសម្រេចរបស់ ក្រុមប្រឹក្សាសហភាពអឺរ៉ុបក្នុងខែឧសភា ៩០ភាគរយនៃប្រាក់ចំណូលដែលបង្កើតដោយ immobilized tranches នឹងត្រូវផ្ទេរទៅមូលនិធិសន្តិភាពអឺរ៉ុប យន្តការរបស់ប្លុកសម្រាប់ផ្តល់សំណង ដល់រដ្ឋសមាជិកសម្រាប់ប្រាក់ដែលបាន ចំណាយលើការផ្គត់ផ្គង់អាវុធដល់ទីក្រុងគៀវ ហើយបន្ទាប់មកទៅកាន់មូលនិធិជំនួយអ៊ុយក្រែន ដែលទើបតែត្រូវបានបង្កើត។

គួរឲ្យដឹងដែរថាក្រៅពីនៅសល់ ១០ភាគរយ នឹងត្រូវបញ្ជូនទៅថវិកា EU សម្រាប់កម្មវិធីគាំទ្រសម្រាប់ទីក្រុងគៀវ និងឧស្សាហកម្មការពារជាតិរបស់ប្លុកផ្ទាល់៕

ប្រែសម្រួល៖ ស៊ុន លី

To Top